adverise with khmeread Untitled 1

អ្នកវិទ្យាសាស្ត្រ​អាមេរិក​ចាប់ផ្តើម​គម្រោង​ស្រាវជ្រាវ​ដើម្បី​ធ្វើឱ្យ "​មនុស្ស​ស្លាប់​រស់​ឡើងវិញ​បាន​"

    ​ការសាកល្បង​ថ្មី​មួយ​ដើម្បី​រកមើល​ថា​តើ​អាចទៅរួច​ដែរ​ទេ​ក្នុងការ​បង្កើត​ខួរក្បាល​មនុស្ស​ស្លាប់​ឡើងវិញ ឥឡូវនេះ​បានទទួល​ការយល់ព្រម​ពី​បណ្តា​ស្ថាប័ន​ឃ្លាំមើល​សុខភាព​ហើយ​។ 

​    ​ក្រុមហ៊ុន​ជីវបច្ចេកវិជ្ជា​មួយ​ក្នុង​សហរដ្ឋអាមេរិក​បានទទួល​ការអនុញ្ញាត​ផ្នែក​ក្រមសីលធម៌​ដើម្បី​ទទួលយក​អ្នកជំងឺ ២០ នាក់ ដែល​បានប្រកាសថា​ស្លាប់​ដោយសារ​របួស​ខួរក្បាល ដើម្បី​ធ្វើតេស្ត​មើលថា​តើ​ផ្នែក​នៃ​ប្រព័ន្ធ​ប្រសាទ​ស្នូល​របស់​ពួកគេ​អាចធ្វើឱ្យ​មានជីវិត​ឡើងវិញ​ឬក៏​អត់​។ 

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​ប្រើការ​គួបផ្សំ​វិធី​ព្យាបាល​នានា រួមទាំង​ការចាក់​បញ្ចូល​ចូល​ខួរក្បាល​នូវ​កោសិកា​ដើម និង សមាសធាតុ​ឈ្មោះ Petide ក៏ដូចជា​ការបាញ់​ឡាស៊ែរ និង​បច្ចេកទេស​ជំរុញ​រំញោច​សរសៃប្រសាទ ដែល​គេ​ប្រើ​ដើម្បី​ដាស់​អ្នកជំងឺ​ពី​ការ​សន្លប់​ស្តូកស្តឹង​។ 

​    ​អ្នកជំងឺ​ដែល​នឹងត្រូវ​ធ្វើ​ពិសោធន៍​ត្រូវតែ​ជា​សាកសព​ដែល​ប្រកាស​ច្បាស់លាស់ ហើយ​សាកសព​ទាំងនោះ​ត្រូវបាន​រក្សា​រូបរាង​កុំឱ្យ​ស្អុ​ត​តាមរយៈ​ឧបករណ៍​ជំនួយ​ដល់​ជីវិត​។ ពួកគេ​នឹង​ពិនិត្យ​តាមដាន​រាប់​ខែ​ដោយ​ប្រើ​ឧបករណ៍​ថតរូប​ភាព​ខួរក្បាល​ដើម្បី​រកមើល​សញ្ញា​នៃ​ការ​រស់​ឡើងវិញ​របស់​ខួរក្បាល ជាពិសេស កោសិកា​ខួរ​មួយ​ហៅថា Upper Spinal Cord ដែល​ស្ថិតនៅ​ផ្នែក​ក្រោម​គេ​បំផុត​នៃ​ខួរក្បាល ដែល​វា​គឺ​សម្រាប់​គ្រប់គ្រង​ដង្ហើម និង​ចង្វាក់បេះដូង​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​ជឿថា កោសិកា​ខួរក្បាល​ថ្មី​នេះ​នឹង​លុប​ការចងចាំ​របស់​ពួកគេ​ទាំងស្រុង និង​ចាប់ផ្តើម​ជីវិត​សាជាថ្មី​។  
​    ​លោក​វេជ្ជបណ្ឌិត Ira Pastor នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Bioquark Inc បាន​និយាយថា "​ការស្រាវជ្រាវ​នេះ​តំណាងឱ្យ​ការសាកល្បង​លើកទីមួយ​មិន​ធ្លាប់មាន និង​ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការ​បង្វែរ​ការស្លាប់​ក្នុង​ជីវិត​របស់​មនុស្ស​"៕

​ប្រភព​៖ Telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់