0

ភេសជ្ជៈ ៥ មុខ​នេះ​ជួយ​រក្សា​ទម្ងន់​លោកអ្នក​ឱ្យនៅ​ថេរ​!

    ​ទោះបី​លោកអ្នក​ជឿជាក់​ទាំងស្រុង​ថា​នឹងត្រូវ​ឈប់​ផឹក​ភេសជ្ជៈ​ផ្អែម​នៅពេល​ព្យាយាម​សម្រក​ទម្ងន់​ក៏ដោយ ក៏​លោកអ្នក​នៅតែ​អាច​ផឹក​ភេសជ្ជៈ​ផ្អែម​ទាំងនេះ​ក្នុង​កម្រិត​មធ្យម​បាន​ដដែល ដោយ​មិន​បារម្ភ​ថា​នឹង​ឡើង​ទម្ងន់​ឬ​ស្រក​ទម្ងន់​នោះឡើយ​។​

​     ភេសជ្ជៈ​ទាំងនេះ​ល្អ​សម្រាប់​ប៉ូវ​កម្លាំង ហើយនឹង​ជួយ​លោកអ្នក​ស្រក​ទម្ងន់​បាន​ខ្លះៗ​ទៀតផង​។ 

​    ​១. ទឹកដោះគោ​អាល់​ម៉ុង (Almond) ឥត​ជាតិ​ស្ករ​
​    ​ទឹកដោះ​នេះ​មិន​ផ្ទុក​ជាតិ​ខ្លាញ់​ចម្រាញ់​និង​កូ​ឡេ​ស្ទើ​រ៉ូ​ល​ទេ ប៉ុន្តែ​វា​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​។ ទឹកដោះគោ​អាល់​ម៉ុង ១ កែវ ឬ ២៥០ មិ​ល្លី​លីត្រ​ផ្ទុក​ប្រូតេអ៊ីន​ប្រហែល ១ ក្រាម និង កាក​សរសៃ​ហ្វា​យ​បឺ ១ ក្រាម ព្រមទាំង​ជាតិ​កាល់​ឡូរី ៥០ រង្វាស់​កាល់​ឡូរី កាបូន​អ៊ី​ត្រាត ២ ក្រាម និង​ខ្លាញ់​ធម្មជាតិ​អូ​មេ​ហ្គា​បី ៣ ក្រាម​។ 

​    ​២. ទឹកខ្មេះ​ប៉ោម​
​    ​ទឹក​មួយ​កែវ​អាចធ្វើឱ្យ​លោក​អ្នកមាន​កម្លាំង​ឡើងវិញ​បាន ប៉ុន្តែ​លោកអ្នក​ក៏​អាច​បន្ថែម​រសជាតិ​លើ​វា​ថែមទៀត​ក៏បាន​។ ដាក់​ទឹកខ្មេះ​ប៉ោម​កម្រិត​តិចតួច (១ ស្លាបព្រា​កាហ្វេ​) ក្នុង​ទឹក​នេះ​។ ទឹកខ្មេះ​ប៉ោម​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទប់ស្កាត់​ការ​កើន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​។ 

​    ​៣. តែ​ទឹកកក​
​    ​តែ​ទឹកកក​ជា​ជម្រើស​ប្រសើរ​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​វា​ជួយ​ថែរក្សា​ទម្ងន់​ឱ្យនៅ​ថេរ និង​រក្សា​សុខភាព​ឱ្យនៅ​ល្អ​។ 

​    ​៤. ទឹកក្រូច​ឆ្មា​ទឹកកក​
​    ​ទឹកក្រូច​ឆ្មា​ទឹកកក​ត្រូវបាន​ល្បី​ជា​យូរ​មកហើយ​ថា​ជា​ភេសជ្ជៈ​ជួយ​រក្សា​ទម្ងន់​ឱ្យនៅ​ស្ថេ​រ និង​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​ខ្លះៗ​ផងដែរ​។ 

​    ​៥. ទឹក​គី​វី​ច្របាច់​
​    ​ទឹក​គី​វី​ជួយ​រាងកាយ​កម្ចាត់​ស្ត្រេ​ស៍ ហេតុនេះហើយ​ទើប​មិន​បណ្តាលឱ្យ​លោកអ្នក​ឡើង​ទម្ងន់​ដោយសារ​វា​សម្បូរ​វីតាមីន C និង​កាក​សរសៃ​ហ្វា​យ​បឺ​រ​។​

​    ​លោកអ្នក​អាច​ជ្រើស​ភេសជ្ជៈ ១ ក្នុងចំណោម ៥ ដែល​ពេញចិត្ត ហើយ​ត្រូវ​ពិសា​ក្នុង​កម្រិត​មធ្យម ឬ​ក្រោម​មធ្យម (១ កែវ ឬ ២ កែវ​ក្នុង​មួយថ្ងៃ​គឺ​សមរម្យ​បំផុត​)៕

ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់