0

ឈឺក្រពះ​ខ្លាំង​រាល់ថ្ងៃ​មែន​ទេ​? អាហារ​ទាំងនេះ​អាចជួយ​បំបាត់​ឈឺក្រពះ​បាន​ភ្លាមៗ​!

    ​អា​ការៈឈឺ​ក្រពះ​មិន​ត្រឹមតែ​បង្ក​ឱ្យ​ឈឺ​ក្នុង​ពោះ ចង់​ក្អួត​ចង្អួរ និង​រាគរូស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​រំខាន​ដល់​ការបំពេញ​កិច្ចការ​ប្រចាំថ្ងៃ​ទៀតផង​។ ប្រសិនបើ​ទាល់គំនិត​មែនទែន មិនដឹង​ត្រូវ​រក​ថ្នាំ​ឬ​រក​គ្រូពេទ្យ សូម​គិតដល់​អាហារ​ខាងក្រោម​នេះ​ជាមុនសិន ព្រោះ​វា​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ការឈឺ​ក្រពះ​បាន​ភ្លាមៗ​ដូច​ជប់​យ៉ាង​អ៊ីចឹង​។ 

​    ​១. ចេក​
​    ​ក្រៅពី​ជំរុញ​ថាមពល ចេក​នៅ​អាចជួយ​បំបាត់​ឈឺក្រពះ និង​ការពារ​ក្រពះ​មិនឱ្យ​ឈឺ​ទៀតផង នេះ​គឺ​ដោយសារ​វា​ផ្ទុក​សារជាតិ Pectin​។​

​    ​២. ល្ហុង​
​    ​ល្ហុង​ផ្ទុក​អង់ស៊ីម​ពីរ​ប្រភេទ​ឈ្មោះថា Papain និង Chymopapain ដែល​ជួយ​ជំរុញឱ្យមាន​ជាតិ​អាស៊ីត​ល្អ​នៅក្នុង​ក្រពះ ជាហេតុ​ជួយ​ឱ្យ​អា​ការៈឈឺ​ក្រពះ​ងាយ​បាត់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។ 

​    ​៣. បាយ​
​    ​ត្រូវ​ចាំ​ប្រសិនបើ​រក​អាហារ​ផ្សេង​មិន​បានទេ ត្រូវ​ញ៉ាំ​បាយ​ឱ្យ​ពេញៗ​ពោះ ដើម្បី​សម្រាល​ការឈឺ​ក្រពះ​។ 

​    ​៤. ខ្ញី​
​    ​ទំពារ​ខ្ញី​ស្រស់ ៤ ក្រាម​រៀងរាល់ ៤ ម៉ោង​ម្តង ឬ​មិន​អ៊ីចឹង​ត្រាំ​វា​ជាមួយ​ទឹក​ក្តៅ​មួយ​កែវ​ក៏បាន​។ 

​    ​៥. តែ​ជីរអង្កាម​
​    ​តាម​ការសិក្សា​ជាច្រើន​បង្ហាញថា តែ​ជីរអង្កាម​មានគុណ​សម្បត្តិ​ប្រឆាំង​ការឈឺចាប់​ក្នុង​ក្រពះ និង​ពោះវៀនធំ ព្រមទាំង​បំបាត់​អាកា​រៈ​ក្អួតចង្អោរ​ទៀតផង​។​

​    ​៦. យ៉ា​អួ ស​
​    ​យ៉ា​អួ ស ដែល​លក់​តាម Mart មានគុណ​សម្បត្តិ​អស្ចារ្យ​ណាស់​ក្នុង​ការបំបាត់​ការឈឺ​ក្រពះ និង​ហើមពោះ​៕

ប្រភព៖ សេប

អ្នកនឹងចូលចិត្ត

មតិយោបល់