adverise with khmeread 48d628676b347b771388d0cadc599883

ជីវប្រវត្តិ​ត្រួសៗ​របស់លោក Nadech Kugimiya

​លោក Nadech Kugimiya មានឈ្មោះ​ហៅ​ក្រៅ Barry ជា​ជនជាតិ​ថៃ​កាត់​ជប៉ុន លោក​កើត​នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​១៩៩១​។ លោក​ជា​តារា​សម្តែង​និង​ជា​តារា​បង្ហាញ​ម៉ូត ដែល​កើត​នៅ​ខេត្ត Khonkaen ប្រទេស​ថៃ ជា​កូនទោល​ក្នុង​គ្រួសារ​ដែលមាន​ឪពុក​ឈ្មោះ Yoshio Kugimiya ជា​ជនជាតិ​ជប៉ុន និង ម្តាយ​ឈ្មោះ  Sudarat Kugimiya ជា​ជនជាតិ​ថៃ​។​
 
Nadech ទើបតែ​បញ្ចា​ប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Rangsi លើ​មុខជំនាញ​សិល្បៈ​ទំនាក់ទំនង​។ តារា​សម្តែង​ដែលមាន​កំពស់ ១,៧៨ ម៉ែត្រ រូបនេះ​បាន​ក្លាយខ្លួនជា​តារា​បង្ហា​ញ​ម៉ូត​នៅ​អាយុ​១៧​ឆ្នាំ​ឲ្យ​ផលិតផល​ជាច្រើន​ដូចជា Samsung Monte 3G, Nevia For Men, Yamaha Fino, Baoji ។​ល​។ 
​លោក​បានចាប់ផ្តើម​ចូល​សម្តែង​ក្នុង​ខ្សែភាពយន្ត​ក្នុង​ឆ្នាំ ២០១០ គឺ​រឿង Ngao Ruk Luang Jai ជាមួយ​លោក  Prin Suparat និង​អ្នកនាង Mint Natwara Wongwasana ហើយក៏​បាន​ថត​រឿង​ជា​បន្តបន្ទាប់​តាំងពី​ពេលនោះ​មក​។ ក្នុង​ឆ្នាំ ២០១០ ដដែល​នោះ លោក​ទទួលបាន​ពាន់រ​ង្វ​ន់​ជាច្រើន​ដូចជា Siam Dara Award, TV Inside Hot Award, 
Seventeen Teen Choice Awards 2010, OK Awards 2010, Seesan Buntherng Awards, TV3 Fanclub Awards, និង Top Awards 2010​។​

​នៅ​សប្តាហ៍​ក្រោយ​ខ្មែរ​រីដ​នឹង​ពាំ​នាំមក​នូវ​ជីវប្រវត្តិ​អ្នកនាង Urassaya Sperbund ដែលជា​សង្សារ​របស់លោក Nadech Kugimiya ជា​បន្តទៀត ដូច្នេះ​សូម​រង់ចាំ​តាមដាន​ទាំងអស់​៕

adverise with khmeread

មតិយោបល់