adverise with khmeread Pitt

ពេទ្យ​ថា​រត់ប្រណាំង​លែង​បាន​ហើយ តែ​នារី​រលាកភ្លើង​ធ្ងន់ធ្ងរ​ម្នាក់នេះ​នៅតែ​ជម្នះ​រហូត​ទទួលបាន​ជោគជ័យ​ក្នុងការ​រត់ប្រណាំង​

    ​អ្នករត់​ប្រណាំង​អូស្ត្រាលី​ម្នាក់ ដែល​រលាកភ្លើង​ដល់​ដំណាក់កាល​គ្រោះថ្នាក់​ដល់​ជីវិត​នៅពេល​នាង​ជាប់​ក្នុង​ភ្លើង​ឆេះ​ព្រៃ​អំឡុង​ការរត់​ប្រណាំង​មួយ បានបញ្ចប់​ការប្រកួត​កីឡា​ទ្រី​យ៉ា​ថុ​ន (Triathlon) បាន​ជោគជ័យ​ដូច​បំណង​ហើយ​។ 

​    ​នាង Turia Pitt បាន​រលាកភ្លើង​ខ្លោច​ពេញ​ដងខ្លួន​ស្ទើរតែ​៦៥​ភាគរយ ហើយ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា នាង​នឹង​មិនអាច​ប្រកួតប្រជែង​សាជាថ្មី​បានឡើយ បន្ទាប់ពី​ការរត់​ប្រណាំង​ម៉ា​រ៉ា​តុង​នៅ​ឆ្នាំ ២០១១ ក្នុង​តំបន់ Kimberley រួចមក​នោះ​។​

​    ​ប៉ុន្ដែ​កាលពី​ថ្ងៃអាទិត្យ​នាង​បានបញ្ចប់​ការប្រកួត​កីឡា​រត់ប្រណាំង​ប្រភេទ​ទ្រី​យ៉ា​ថុ​ន​របស់​អូស្ត្រាលី ហៅថា Ironman Australia Triathlon សម្រាប់​រយៈ​ចម្ងាយ​២២៦​គីឡូម៉ែត្រ ដោយ​ធ្វើឱ្យ​អ្នកកាសែត​ចុះ​ពី​ផ្សាយ​ពី​នាង​លើ​ទំព័​មុខ​ល្បី​ពេញ​ប្រទេស​។​

​    ​អ្នកស្រី Pitt បាន​ប្រាប់​ទៅកាន់ BBC ថា នាង​មិនដែល​គិតថា​នឹង​រត់​កាត់​ខ្សែបន្ទាត់​ផ្តាច់ព្រ័ត្រ​បាន​ម្តងទៀត​នោះទេ​។​

​    ​Pitt វ័យ ២៨​ឆ្នាំ​និយាយថា "​ខ្ញុំ​គ្រាន់តែ​ជា​ប្រភេទ​មនុស្ស​កង្កែប​ក្នុង​អណ្តូង​និង​មិនដែល​បានគិត​អំពី​រូបភាព​ធំ​ទូលាយ​នោះទេ ហើយ​ខ្ញុំ​ទើបតែ​កម្ទេច​វា​ចោល​ទៅក្នុង​ធុងសំរាម​ថ្មីៗ​នេះ​ទេ​។ ខ្ញុំ​គ្រាន់តែ​គិត​អំពី​ការ​ទៅ​ដល់ទី​ផ្តាច់ព្រ័ត្រ​បន្ទាប់​ទៀត​តែប៉ុណ្ណោះ​"​។​

​    ​"​ខ្ញុំ​ធ្លាប់មាន​ទំនុកចិត្ត ថា​នឹង​ទៅ​ដល់ទី​ផ្តាច់ព្រ័ត្រ ដរាបណា​ខ្ញុំ​ស៊យ​ខ្លាំង ឧទាហរណ៍​ដូច​ករណី​ដួល​កង់​កំពុង​ប្រណាំង​អ៊ីចឹង ព្រោះ​ខ្ញុំ​មិនអាច​ត្រួតត្រា​លើ​ឧបទ្ទវហេតុ​បាន​នោះទេ​"​។​

​    ​អ្នកស្រី Pitt បាន​ចំណាយពេល ៨៦៤ ថ្ងៃ​នៅក្នុង​មន្ទីរពេទ្យ និង​វះកាត់ ១០០ កន្លែង​ដើម្បី​ព្យាបាល​របួស​រលាកភ្លើង បន្ទាប់ពី​ជួប​ឧបទ្ទវហេតុ​រលាកភ្លើង​ឆេះ​ព្រៃ​អំឡុង​ការរត់​ប្រណាំង​ក្នុង​ឆ្នាំ ២០១១៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់