adverise with khmeread E02afab6 6a8e 4e79 ade8 1d4acdf5c1c5

បើក​លឿន​មិន​បន្ថយល្បឿន​ជ្រុល​ទៅបុក​ជ​ញ្ចាំ​ង​ស្ពាន​អាកាស​ក្រោម​ដីស្ទឹង​មានជ័យ​ក្រឡាប់​

     ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​មួយគ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន និង​ផ្ទុកទំនិញ​លើស​ចំណុះ ខណៈ​មកដល់​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែលជា​ផ្លូវ​កោង ហើយ​មិន​បន្ថយល្បឿន​នោះ បាន​បួង​ចង្កូត​ខ្លាំង​ក៏​ជ្រុល​ទៅបុក​ជ​ញ្ចាំ​ង​ស្ពាន បណ្ដាល​ឲ្យ​ក្រឡាប់​ផ្អឿ​ង​ជើង​ឡើងលើ រង​ការខូចខាត។

     ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​២០​នាទី​យប់ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។

     ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គឺ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ២​តោន​កន្លះ​ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q.4306 បាន​​​បើកបរ​តាម​បណ្ដោយ​ព្រះ​មុនី​រ៉េត​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន។​

     ពេល​បើក​ចូល​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹងមានជ័យ បំណង​ទៅ​ជើង ខណៈ​មកដល់​ពាក់កណ្ដាល​នៃ​ផ្លូវ​ក្រោម​ដី ដែលជា​ចំណុចកើតហេតុ ដោយ​មិន​បន្ថយល្បឿន ក៏​បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​ជ​ញ្ចាំ​ង​ថ្ម​ក្រោម​ស្ពាន បណ្ដាល​ឲ្យ​ក្រឡាប់​ផ្អឿ​ង​ជើង​ឡើងលើ។ ចំណែក​ឯ​ទំនិញ​ដែល​នៅលើ​រថយន្ត​បង្ក​នោះ បាន​បែកធ្លាយ​ទំនិញ​រាយ​ពេញ​ផ្លូវ រង​ការខូច​ខាត តែ​សំណាងល្អ​មិន​ប៉ះពាល់​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។ ​បន្ទាប់មក​អ្នកបើកបរ​ដែល​ទំនង​ជាមាន​របួស​ខ្លះៗ​នោះ បាន​គេចខ្លួនបាត់។​

     ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ និង​បាន​សហការ​ជា​មួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​នោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ច​រារ​ច​ណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់