adverise with khmeread 7794967b f46e 4b97 a880 7a472437911a

ទំនងជា​ស្រវឹងស្រា​បើករថយន្ត​ហាយ​ប្រ៊ី​ដ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​

     ភ្នំពេញ ៖ រថយន្ត​កាមរី​ហាយ​ប្រ៊ី​ដ​មួយគ្រឿង​ដោយ​ម្ចាស់​ទំនងជា​ស្រវឹងស្រា​ជោកជាំ បាន​​​បើករថយន្ត​ក្នុង​ល្បឿន​លឿន​បួង​ចង្កូត​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឱ្យ​រង​ការខូច​ខាត​កាលពី​វេលា​ម៉ៅ​ង​៣​ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ កែង​ផ្លូវ​លេខ​២៧៨ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​មាន​រថ​យន្តកា​មេ​រី​ហាយ​ប្រ៊ី​ដ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-5946 ដោយ​ម្ចាស់​ទំនងជា​ស្រវឹងស្រា​បាន​បើក​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

     ពេលមកដល់​ចំណុចកើតហេតុ​បាន​បួង​ចង្កូត​ទៅ​ឆ្វេង បំណង​បត់​ចូល​ផ្លូវ​លេខ​២៧៨ ស្រាប់តែ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត ចំណែក​អ្នកបើករថយន្ត​បង្ក​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​ខ្ទេច​១​កំណាត់​មុខ នៅនឹងកន្លែង​កើតហេតុ។​

     ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់