ហាងលក់ឧបករណ៍សម្ភារៈដ៏ធំមួយក្នុងចំណោមហាងធំៗដទៃទៀតក្នុងប្រទេសវៀតណាមបានបែកគំនិតរកឃើញវិធីសាស្ត្រថ្មីសន្លាងមួយ ដើម្បីទាក់ទាញអតិថិជនឱ្យចូលជាវផលិតផលរបស់ខ្លួន។
តាមរយៈវិធីសាស្ត្រថ្មីមួយនេះ ពួកគេបានជួលនារីៗស្រស់ស្អាត ជាមួយនឹងការផ្តល់ឯកសណ្ឋានថ្មីប្លែកខុសគេទៅដល់នារីទាំងនោះនៅក្នុងឈុតបីគីនី និងតម្រូវឱ្យពួកគេឈរនៅពីខាងមុខច្រកចូលហាងលក់ផលិតផលអគ្គិសនីដើម្បីស្វាគមន៍អតិថិជនយ៉ាងពិសេសផងដែរ។
នៅពេលធ្វើបែបនេះ អតិថិជនកាន់តែមើលឃើញផលិតផលទាំងនោះរឹតតែស្អាតសិចស៊ីគួរឱ្យចង់ជាវ!៕
