2

ពិធីករ​ទូរទស្សន៍​អាមេរិក​ម្នាក់​ប្រកា​សទាំង​ឡឺ​កឺ​ថា Spur ឈ្នះ Premier League ហើយ​!

​    ​ពិធីករ​ទូរទស្សន៍​អាមេរិក​ម្នាក់​បាន​បង្កើត​កំហុស​ដែល​មិនអាច​បំភ្លេចបាន ដោយបាន​ប្រកាសថា ក្រុម Tottenham ជា​ជើងឯក Premier League រដូវ​កាល​នេះ​។​

​    ​លទ្ធផល ២-២ រវាង​ក្រុម Spurs និង Chelsea នៅ​ទឹកដី Stamford Bridge បាន​ជួយ​ឱ្យ​ក្រុម​ក​ញ្ច្រោ​ង Leicester គ្រង​ជើងឯក​លី​ក​កំពូល​របស់​អង់គ្លេស​ជា​លើកដំបូង​ក្នុង

​រយៈពេល ១៣២ ឆ្នាំ​។​

​    ​ប៉ុន្តែ​ពិធីករ​ទូរទស្សន៍ លោក Matt Barrie បាន​យល់ច្រឡំ​នៅក្នុង​កម្មវិធី Sportscentre ខណៈ​គាត់​បាន​និយាយថា "Tottenham ឈ្នះ EPL!"​។​

​    ​ក្រោយ​ការប្រកាស​របស់លោក អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter មានឈ្មោះ @cc_rap23 បានសរសេរថា "Tottenham ឈ្នះ EPL! ឱ​ព្រះ​ជា​ម្ចាស់​! គាត់​ម្នាក់នេះ​ឆ្កួត

​មែនទែន​ហើយ​!"​។ លោក Jimmy Farnan បាន​ផុស​សុំទោស​ថា "​ហាហា​ហាហា ពិតជា​គួរឱ្យ​ខ្មាស់​គេ​មែន​"៕

 

ប្រភព៖ The Sun

មតិយោបល់