adverise with khmeread 1

​ក្មេងប្រុស​ពាក់អាវ Messi ធ្វើ​ពី​ថង់​ប្លា​ស្ទិ​ក ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ប្រទេស​ដោយសារ​ការ​គម្រាម​ចាប់ជំរិត​

    ​ក្មេងប្រុស​វ័យ ៥ ឆ្នាំ​ម្នាក់ ដែល​បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​បន្ទាប់ពី​ពាក់អាវ Lionel Messi ធ្វើ​ពី​ស្បោង​ប្លា​ស្ទិ​ក ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នេះ​បើ​យោងតាម​ឪពុក​របស់​ក្មេង​។​

​    ​ប្អូនប្រុស Murtaza Ahmadi បាន​ផ្លាស់ប្តូរ​លំនៅស្ថាន​ជាមួយ​គ្រួសា​របស់គាត់​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន បន្ទាប់ពី​មានការ​គំរាម​តាម​ទូរស័ព្ទ​ជាច្រើន​បន្ទាប់ពី​ការចេញផ្សាយ​រូបភាព​របស់គាត់​ជាមួយ​អាវ Messi លេខ ១០ ធ្វើ​ពី​ថង់​។​

​    ​លោក Mohammed Arif Ahmadi បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Associated Press តាមរយៈ​ទូរស័ព្ទ​ថា "​ជីវិត​របស់​ពួកយើង​កាន់តែ​វេទនា​។ ខ្ញុំ​បាន​លក់​របស់របរ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ទាំងអស់​និង​បាន​នាំ​គ្រួសារ​របស់ខ្ញុំ​ចាក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​សង្គ្រោះ​ជីវិត​កូនប្រុស​របស់ខ្ញុំ​ព្រមទាំង​ជីវិត​ទាំងអស់​ក្នុង​គ្រួសារ​នេះ​"​។​

​    ​ប៉ុន្តែ​គាត់​ក៏បាន​និយាយ​អំពី​ឱកាស​ក្នុង​ជួប​និមិត្តរូប​របស់​ប្អូនប្រុស Murtaza ថា "Murtaza សង្ឃឹមថា ថ្ងៃ​ណាមួយ​គាត់​នឹង​អាច​ជួប​វីរៈបុរស​របស់គាត់ គឺ Messi"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់