671c5657 f94b 4e2d 8abf 7f9c83c5713d

ឃាត់ខ្លួន​មុន​សញ្ញា​វាយ គំរាម​យក​របស់​មានតម្លៃ​ពី​ពលរដ្ឋ​យ៉ាងសកម្ម​ក្នុង​សង្កាត់​ចោមចៅ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ច្រើន​នាក់​ដែលជា​មុខសញ្ញា​វាយ​គំរាម​យកលុយ និង​របស់របរ មានតម្លៃ​ពី​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងសកម្ម និង​ជា​ជន​ឆ្លៀតឱកាស ពេលនេះ​ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​។​

    ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង៩​ និង​១០​នាទី​យប់​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មានឈ្មោះ ទ្រី សឿន អាយុ៣៤ឆ្នាំ ស្នាក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ប្រភពពី​លោកនាយ​ប៉ុស្តិ៍​ចោមចៅ​បានឱ្យដឹងថា ដំបូង​កម្លាំង​ប៉ុស្តិ​បាន​ជិះ​ម៉ូតូ​ចេញ​ល្បាត​ការពារ​ក្នុងភូមិ​សាស្ត្រ​ស្មុកស្មាញ ។ ខណៈ​មកដល់​ចំណុច​ខាងលិច​របង​រោងចក្រ​កាណាឌីយ៉ា ក៏​ប្រទះឃើញ​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចាស់ និង​ជា​ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ដាក់ពាក្យ​បណ្តឹង​ពីមុនមក ក៏​ចាប់​ឃាត់ខ្លួន​តែម្តង។​

    ក្រោយពេល​យ​កមល​ដល់​ប៉ុស្តិ​សួរនាំ ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​លួចបាន​ប្រហែង​ជាង​៣០​ដង​។ បន្ទាប់ពី​សួរនាំ​រួច​សមត្ថកិច្ច បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ឡើង​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

អ្នកនឹងចូលចិត្ត

មតិយោបល់