1

​បន្ទាប់ពី​ក្លាយជា​សមាជិក UEFA ឥឡូវ​កូ​សូ​វ៉ូ​មាន​ទឹកមាត់​លេប​ចំពោះ​លទ្ធភាព​ប្រកួត​ជម្រុះ World Cup ឆ្នាំ ២០១៨

    ​ប្រទេស​កូ​សូ​វ៉ូ​ត្រូវបាន​អនុញ្ញាតឱ្យ​ក្លាយជា​សមាជិក​បាល់ទាត់​អឺរ៉ុប​បន្ទាប់ពី​ទទួលបាន​លទ្ធផល​បោះឆ្នោត​ដែលមាន​សំឡេង ២៨-២៥ ពី​សមាជិក​ដទៃទៀត​។​

​    ​ក្រុមបាល់ទាត់​មកពី​ប្រទេស​កូ​សូ​វ៉ូ​អាច​ចូលរួម​ការប្រកួតប្រជែង​នៅ​តំបន់​អឺរ៉ុប​ដូចជា Champions League និង Europa League និង​ការប្រកួត​សម្រាប់​ជម្រើសជាតិ​។​

​    ​ប្រទេស​នេះ ដែល​បានប្រកាស​ឯករាជ​ពី​ប្រទេស​សែ​ប៊ី​កាលពី​ឆ្នាំ ២០០៨ បាន​លេង​ការប្រកួត​មិត្ត​ភាពជា​លើកដំបូង​កាលពី​ឆ្នាំ ២០១៤ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក​។​

​    ​ឥឡូវ​ពួកគេ​អាច​ស្នើ​ទៅ​គណៈ​អភិបាល​កីឡាបាល់ទាត់​ពិភពលោក ហើយ​ប្រសិនបើ FIFA ទទួលយក​មែន​នោះ ពួកគេ​នឹងមាន​សិទ្ធិ​ធ្វើការ​ប្រកួត​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ នៅ​ប្រទេស​រុស្ស៊ី​។​

​    ​កីឡាករ​ឆ្នើម​មួយចំនួន​ដែល​បានកើត​នៅ​រដ្ឋ​មួយ​នេះ​ដូចជា​កីឡាករ Adnan Januzaj, Xherdan Shaqiri, Valon Behrami, Shefki Kuqi និង Lorik Cana
​បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ផ្សេងៗ​ដោយសារ​បញ្ហានយោបាយ​ដ៏​ស្មុគស្មាញ​ក្នុងប្រទេស​។  

​    ​បច្ចុប្បន្ន ប្រទេស​កូ​សូ​វ៉ូ​គឺជា​សមាជិក​ទី ៥៥ របស់ UEFA​។

​    ​កាលពី​ម្សិលមិញ​រដ្ឋ​ហ្គី​ប្រា​លតា​បាន​ក្លាយជា​សមាជិក FIFA ដែល​រឿងនេះ​នឹង​អនុញ្ញាតឱ្យ​ពួកគេ​ចូលរួម​ប្រកួត​ជម្រុះ World Cup ឆ្នាំ ២០២២៕

ប្រភព៖ Metro

មតិយោបល់