1

Djokovic ថា កីឡាករ Nadal ជា​អ្នក​ធ្វើឱ្យ​គាត់​ក្លាយជា​កីឡាករ​វាយ​តេ​ន្នី​ស​ឆ្នើម​សព្វថ្ងៃនេះ​

​    ​កីឡាករ​វាយ​តេ​ន្នី​ស​កំពូល​របស់​ពិភពលោក Novak Djokovic បាន​សរសើរ Rafael Nadal មិន​ដាច់​ពី​មាត់​នៅពេលដែល​គាត់​បាន​និយាយ​អំពី​គូប្រជែង​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​កីឡា​វាយ​តេ​ន្នី​ស​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ Marca ថា "​គាត់​បាន​ឆ្លងកាត់​រាល់​ប្រភេទ​នៃ​ការប្រកួត​នៅក្នុង​អាជីព​របស់គាត់ ប៉ុន្តែ​មើលទៅ​គាត់​នៅតែ​ក្មេង​។ យើង​មិនគួរ​ភ្លេច​ទេ​ថា គាត់​បានឈ្នះ​ការប្រកួត​អាជីព​លើកដំបូង​របស់គាត់​នៅ​អាយុ ១៥ ឆ្នាំ​។ នេះ​មានន័យថា គាត់​បានចាប់ផ្តើម​លេង​នៅ​កម្រិត​កំពូល​នៅ​អាយុ ១៥ ឆ្នាំ ហើយ​វា​បាន​ក្លាយជា​គំរូ​មួយ​សម្រាប់​កីឡាករ​វ័យក្មេង​ទាំងអស់ ដែល​រួមបញ្ចូល​ទាំង​ខ្ញុំ​ដែរ​។ ប្រសិនបើ​គាត់​អាចធ្វើ​រឿង​បែបនេះ​បាន អ្នកដទៃ​ក៏​អាចធ្វើ​បាន​ដូច​គាត់​ដែរ​"​។​

​    ​គាត់​បាន​បន្តថា "​ដោយ​គ្រាន់តែ​ខ្ញុំ​ឈ្នះ​គាត់​ច្រើន​មិនមែន​មានន័យថា ខ្ញុំ​នឹង​ប្រាកដថា នឹង​ឈ្នះ​គាត់​ម្តង​ទៀតឡើយ​។ អ្វីៗ​គឺអាច​ផ្ទុយស្រឡះ​។ ខ្ញុំ​ពិតជា​មាន​មោទនៈភាព​ដែល​បាន​លេង​ជាមួយ​គាត់​ជាច្រើនលើក​បែបនេះ​ព្រោះ​គាត់​ជា​វីរៈ​កីឡាករ​របស់​ពួកយើង​។ ក្លាយជា​គូប្រជែង​ជាមួយ Rafa បាន​ជួយ​ខ្ញុំ​ឱ្យ​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​ដូច​សព្វថ្ងៃនេះ​"៕

ប្រភព៖ Marca

មតិយោបល់