adverise with khmeread Index

បើកម៉ូតូអត់ស្លាកលេខឃើញប៉ូលិស បើករត់តែចាប់បានមកវិញ

    ភ្នំពេញ ៖ យុវជន២នាក់ ជិះម៉ូតូអត់ស្លាកលេខ ពេលប៉ូលិសឃើញសង្ស័យដេញតាមឃាត់សួរនាំ បែរជារត់គេច ធ្វើឲ្យផ្អើលអស់ប៉ូលិសមួយខណ្ឌពោធិ៍សែនជ័យ ស្មានថាជាចោរ។
     ហេតុការណ៍ភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង១០យប់ថ្ងៃទី ២០ ធ្នូឆ្នាំ២០១៥
នៅចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
    ប្រភពពីប៉ូលិសអន្តរាគមន៍២នាក់ដែលដេញយុវជនសង្ស័យខាងលើ បានឲ្យដឹងថា ដំបូងកម្លាំងប៉ូលិសមានគ្នា២នាក់ជិះម៉ូតូល្បាតតាមផ្លូវជាតិលេខ៤ ។លុះមកដល់រង្វង់មូលចោមចៅ ក៏ប្រទះឃើញយុវជន៤នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកSuzuki Nex  និង១គ្រឿង ទៀតម៉ាកHonda Dream 015អត់ស្លាកលេខ ។
    ឃើញដូច្នេះធ្វើឲ្យប៉ូលិសមានការសង្ស័យក៏ដេញតាម រហូតដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ យុវជនទាំង៤នាក់នោះបានជិះបំបែកផ្លូវគា្ន នៅសល់តែយុវជន២នាក់ដែលជិះម៉ូតូ សង់០១៥ ។ដល់ពេលពេលប៉ូលិសជិះទៅជិត យុវជនម្នាក់ដែលជាអ្នកបើកម៉ូតូ បានធាក់ទៅលើខាងប៉ូលិសបណ្តាលឲ្យប៉ូលិសម្នាក់ដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូ នៅសល់តែប៉ូលិសម្នាក់ប្រឹងបើកម៉ូតូដេញតាម រហូតដល់ម្តំុផ្សារ ស៊ិនជូរី យុវជន២នាក់បានបត់ម៉ូតូ ត្រឡប់ក្រោយមកវិញតាមផ្លូវសហព័ន្ធរុស្ស៊ី ហើយកម្លាំងប៉ូលិស បានប្រកាសតាមវិទ្យុទាក់ទង (Icom) ឲ្យស្ទាក់ចាប់ ធ្វើឲ្យផ្អើលអស់ប៉ូលិសពេញខណ្ឌចេញ មកដេញចាប់ដោយស្មានថា" ជាជនសង្ស័យបទល្មើសអ្វីមួយ ពីព្រោះពេលឃើញកម្លាំង ជិះរត់គេច" ។
    លុះក្រោយមកយុវជនទាំង២នាក់បានជិះរត់មកដល់ជិះប៉ុស្តិ៍នគរបាលចោមចៅ ច្រកចូលសាលារៀនសុវណ្ណភូមិ  ពួកគេបានផ្តួលម៉ូតូ ហើយបានរត់ចូលក្នុងភូមិថ្នល់បំបែកបាត់។បន្ទាប់មកកម្លាំងប៉ូលិសបានបន្ថែមកម្លាំងរុករក ពីព្រោះទីកន្លែងងងឹត ។លុះមួយសន្ទុះក្រោយមក ក៏ចាប់បានទាំង២នាក់តែម្តង។
    ប្រភពដដែលបានបន្តថា យុវជនទី១-ឈ្មោះ ប៉ុន ចាន់ថា អាយុ១៧ឆ្នាំ និងទី២ឈ្មោះ នូ ធារ៉ុង អាយុ១៧ឆ្នាំ ។ទាំង២នាក់ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
    ក្រោយពេលចាប់បាន កម្លាំងប៉ូលិសបញ្ចូនយុវជនទាំង២មកផ្នែកព្រហ្មទណ្ឌខណ្ឌដើម្បីសួរនាំ និងឃំុទុកចាំព្រឹកស្អែកហៅអាណាព្យាបាលចេញមុខមកធានាយកទៅវិញ៕

adverise with khmeread

មតិយោបល់