adverise with khmeread 1

Ronaldo៖ ខ្ញុំ​ជា​កីឡាករ​ពិសេស​! ខ្ញុំ​ជឿ​លើ​សក្តានុពល​របស់ខ្ញុំ​

    ​តាំងពី​វ័យ​នៅ​ក្មេង ខ្សែប្រយុទ្ធ​របស់​ក្រុម Real Madrid កីឡាករ Cristiano Ronaldo តែងតែមាន​ជំនឿ​ចិត្ត​មុតមាំ​ចំពោះ​សមត្ថភាព​របស់គាត់​ដើម្បី​ឈានដល់​កម្រិត​កំពូល​នៃ​បាល់ទាត់​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ uefa.com ថា "​ខ្ញុំ​តែងតែ​គិតថា ខ្ញុំ​ជា​កីឡាករ​ពិសេស​ម្នាក់​ចាប់តាំងពី​ខ្ញុំ​លេង​ឱ្យ Sporting​។ ខ្ញុំ​មិនដែល​គិតថា វា​ប្រែជា​រីកចម្រើន​បាន​យ៉ាង​ឆាប់រហ័ស​បែបនេះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​សម្រាប់​វា​ដោយសារ​សមត្ថភាព​រប​ស់​ខ្ញុំ​! ខ្ញុំ​ជឿ​លើ​សក្តានុពល​របស់ខ្ញុំ​"​។ គាត់​បន្តថា "​ខ្ញុំ​បាន​លូតលាស់​ក្នុងនាម​ជា​កីឡាករ​និង​ជា​មនុស្ស​ម្នាក់​! ខ្ញុំ​ពេញចិត្ត​ការងារ​របស់ខ្ញុំ​"​។​

​    ​Ronaldo ក៏បាន​និយាយថា កេរ្តិ៍ឈ្មោះ​និង​សមត្ថភាព​របស់គាត់​ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ក្នុងចំណោម​កីឡាករ​ឆ្នើមៗ​របស់​ពិភពលោក​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់