adverise with khmeread 1

​ប្រិយមិត្ត​ថៃ​មួយ​ចំហៀង​ប្រទេស​ចេញមក​អបអរ​ជ័យជម្នះ Premier League របស់ Leicester

    ​ប្រជាជន​ថៃ​ជាច្រើន​បាន​ប្តូរ​អាវ​ទៅជា​ពណ៌​ខៀវ​ដើម្បី​អបអរ​ដល់​ជ័យជម្នះ Premier League ដ៏​អស្ចារ្យ​របស់​ក្រុម​កញ្ជ្រោង Leicester City​។​

​    ​បើទោះជា​ការប្រកួត ២-២ រវាង​ក្រុម Spurs និង Chelsea បានបញ្ចប់​នៅ​ម៉ោង ៤ ទៀបភ្លឺ​នៅ​ប្រទេស​ថៃ ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស​អំពី​ក្រុម​គំរូ​របស់​ប្រទេស​ថៃ ខណៈ​ពួកគេ​បានធ្វើ​ដំណើរ​លើ​ដង​វិថី Premier League ដ៏​អស្ចារ្យ​។​

​    ​មហាសេដ្ឋី​ពាន់​លាន​របស់​ក្លឹប​ក​ញ្ច្រោ​ង​គឺ គ្រួសារ​ត្រកូល Srivaddhanaprabha បាន​ទិញ​ក្រុម​នេះ​កាលពី​កញ្ញា​ឆ្នាំ ២០១០ ហើយ​ក្រុម​បាន​ផ្លាស់ប្តូរ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ជាមួយ​កីឡាករ Jamie Vardy, Riyad Mahrez និង​មិត្ត​រួម​ក្រុម​ឆ្នើម​ឯទៀត​។​

​    ​ព្រះ​តេជគុណ ប្រា​មិញ​ក្រឡា​ឆាន បាន​ទស្សន៍ទាយ​កាល​ប៉ុន្មាន​ខែ​មុន​ថា ក្រុម​ដែលមាន​ទឹក​លុយ ចាក់ ១ សង ៥០០០ នេះ នឹង​គ្រង​ជើងឯក​លី​ក​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​ពិភពលោក​នេះ​។​

​    ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រិយមិត្ត​បាល់ទាត់​បានធ្វើ​ដំណើរ​ទៅ​វត្ត​ប្រាសាទ​មាស​ដែលមាន​ទីតាំង​ក្នុង តំបន់ Chinatown នៅ​ទីក្រុង​បាងកក ដោយ​សង្ឃឹមថា បាន​ប៉ះ​ក្រណាត់​យ័ន្ត​ដែលមាន​និមិត្តសញ្ញា​ក្រុម Leicester City ដែល​បាន​ប្រោស​ទឹកមន្ត​ដោយ​ព្រះសង្ឃ​។​

​    ​ព្រះអង្គ ប្រា​មិញ​ក្រឡា​ឆាន បាន​មាន​សង្ឃដីកា​ថា "​អាត្មា​បាន​បន់ស្រន់​តាំងពី​ម៉ោង ២ រហូតដល់​ម៉ោង ៤ ប៉ុន្តែ​ជ័យជម្នះ​នេះ​មិនមែន​បានមកពី​អាត្មា​នោះទេ ប៉ុន្តែ​វា​បានមកពី​អំពើ​ល្អ​របស់​ញោម​ម្ចាស់​ក្លឹប​"​។ ខ្ញុំ​ជឿថា​អំណាច​នៃ​ព្រះពុទ្ធសាសនា​...​ដែល​ផ្តល់ឱ្យ​តាមរយៈ​ព្រះសង្ឃ និង​មន្ត្រី​ក្លឹប​បាន​បង្កើត​ក្រុមការងារ និង​ការឯកភាព​រឹងមាំ​មួយ​នៅក្នុង​ក្រុម​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់