adverise with khmeread 203da53b 7246 48ee aa0c d1ab885020d4

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​ក្រូចឆ្មារ​

     ត្បូងឃ្មុំ ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ក្រូចឆ្មារ​ឃាត់ខ្លួន​នៅ​ថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ២០១៦ វេលា​ម៉ោង​៤​ និង​៥០​នាទី ល្ងាច​ស្ថិតនៅ​ភូមិ​៤ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ។​

     ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក បាន​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​៖១-ឈ្មោះ​ សុខ អាំ​ណះ ភេទ​ស្រី អាយុ៥៣​ឆ្នាំ ជាតិខ្មែរ​ឥស្លាម​,២-ឈ្មោះ គ្រី ណូរី​យះ ភេទ​ស្រី អាយុ១៩​ឆ្នាំ ជាតិខ្មែរ​ឥស្លាម​និង​៣-ឈ្មោះ ម៉ាត់ រំ​លី  ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជាតិខ្មែរ​រស់នៅ​ភូមិ​-​ឃុំ​ខាង លើ​។ សមត្ថកិច្ច​យើង​បានធ្វើ​ការឆែកឆេ​លំនៅដ្ឋាន រកឃើញ​ម្សៅ​ក្រាម​ព​ណ៍សសង្ស័យ​​ ​ជា​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​(​តូច​៤​កញ្ចប់​,​ធំ​១​កញ្ចប់​) ជ​ញ្ចី​ង​អេ​ឡិច​ត្រូ​និ​ច​១​គ្រឿង និង​ថង់​ផ្លាស់​ស្ទិ​ច​សំភារៈ​វេច​ខ្ចប់​ថ្នាំញៀន​ជាច្រើន​ទៀត នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ​។​

     ប​ច្ច​ប្បន្ន​សមត្ថកិច្ច​យើង​កំពុង​បន្ត​នីតិវីធី​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់