adverise with khmeread B8fd1b0b baf8 4cca 9f8f d9e3a383e1d6

ប្តី​វាយ​ប្រពន្ធ​បែកក្បាល​សុំឱ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍​

    កំពត​-​ស្រុក​ជុំ​គី​រី ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​នៅ​ថ្ងៃទី០២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​កន្លងទៅនេះ នៅ​ភូមិ​មនោ​ណុប ឃុំ​ជម្ពូ​វ័​ន្ត រវាង​ប្តី​ប្រពន្ធ​មួយគូ បណ្តាលឱ្យ​រងរបួស​ប្រពន្ធ​ជា​ទម្ងន់​។​

    ប៉ូលិស​និយាយថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ពេជ្រ សុផាត អាយុ៥២​ឆ្នាំ រងរបួស​ត្រង់​ក្បាល ជនបង្ក​ជា​ប្តី​ឈ្មោះ យឹម គង់ អាយុ៥៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ និង​បាន​បំផ្លិចបំផ្លាញ​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួនទៀត។​

    បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់