adverise with khmeread 6824635c f6be 4d96 9575 46286f2b40c3

ឃាត់​បុរស​ម្នាក់​រក្សាទុក ជួញដូរ និង​ដឹកជញ្ជូន​គ្រឿងញៀន​ដោយ​ខុសច្បាប់​

    បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ចាប់ខ្លួន​នា​ថ្ងៃទី ០២ ឧសភា ឆ្នាំ ២០១៦ ចំណុច​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ និង​ដឹកជញ្ជូន​គ្រឿងញៀន​ដោយ​ខុសច្បាប់​។​

    ប៉ូលិស​និយាយថា  ប៉ូលិស​ស្រុក​ភ្នំព្រឹក​បានធ្វើការ បង្ក្រាប​ជនសង្ស័យ​ក្នុង​អំពើ​រក្សាទុក ជួញដូរ​ដឹកជញ្ជូន ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន ក្នុង​ចំណុច​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង ដោយ​ឃាត់ខ្លួន បាន​ចំនួន​១ នាក់​ឈ្មោះ ហេង សុខ​គា ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ ក្នុង​មូលដ្ឋាន​ខាងលើ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ីន​មួយចំនួន និង​សម្ភារៈ​សម្រាប់​ជក់​ផងដែរ។​

    ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​អំពើ​សកម្ម​ភា ព​ល្មើស​របស់ខ្លួន​នាពេល​កន្លងមក រហូត​ដល់ពេល សមត្ថកិច្ច​ឃាត់ខ្លួន​។ បច្ចុប្បន្ន​មន្ត្រី​នៃ​ការិយាល័យ ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​វិនិច្ឆ័យ​តាមច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់