adverise with khmeread Spurs 1

Spurs គឺជា​ក្រុមទី​១​ដែល​ទទួលបាន​កាត​លឿង​៩​ក្នុង​មួយ​ប្រកួត​នៅ PL

​    ​លទ្ធផល​ស្មើ ២-២ រវាង​ក្លឹប Spurs និង​ក្រុម Chelsea ពិតជា​មានន័យ​ណាស់​សម្រាប់​ក្រុម Leicester ក្នុងការ​គ្រង​តំណែង​ជើងឯក​ក្របខណ្ឌ​ Premier League ​លី​កជា​ផ្លូវការ​។ លទ្ធផល​នេះ​ក៏បាន​ធ្វើ​ឲ្យ​ក្រុម Spurs ក្លាយជា​ក្រុម​ដំបូង​នៅក្នុង​ប្រវត្តិ​បាល់ទាត់​នៅ​ក្របខណ្ឌ​ PL ដែល​ទទួលបាន​កាត​លឿង​ចំនួន​៩ នៅក្នុង​មួយ​ប្រកួត​នេះ​។​

​    ​តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​គ្មាន​កីឡាករ​ណា​ម្នាក់​ត្រូវបាន​បណ្តេញចេញ​ទេ​។ Spurs ត្រូវការ​ឈ្នះ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រជែងយកពាន​ព្រី​មី​ញ៉េ​លី​ក​របស់​ពួកគេ​នៅមាន​សង្ឃឹម​។​

​    ​Spurs បាន​នាំ​មុខមុន​២-០ ក៏ប៉ុន្តែ​ក្រុម Spurs ហាក់ដូចជា​ធ្វេសប្រហែស​ខ្លាំង​ហើយ​ទទួលបាន​កាត​លឿង​៤​នៅ​៥១​នាទី​ដំបូង​។ ចូលដល់​តង់​ទី​២​ជាមួយនឹង​លទ្ធផល​ ២-០ ក្រុម Spurs ហាក់ដូចជា​គ្រប់គ្រង​ការប្រកួត​នេះ​បាន​ប៉ុន្តែ​គ្រាប់​បាល់​របស់ Cahill និង​ខ្សែបម្រើ Hazard របស់ Chelsea បានធ្វើ​ឲ្យ​ក្រុម Spurs បាត់បង់​ឱកាស​។ កីឡាករ Eriksen ទទួលបាន​កាត​លឿង​នៅ​ចន្លោះ​គ្រាប់​បាល់​ទាំងពីរ ហើយ​កាត​លឿង​៤​ផ្សេងទៀត​កើតមាន​បន្ទាប់​និង​នៅ​ចុង​ម៉ោង​៕

adverise with khmeread

មតិយោបល់