adverise with khmeread 6b012d06 2811 4ee3 a00b cde83545659e

ចោរ​ប្រដាប់អាវុធ​១​ក្រុម​ប្លន់​យកលុយ​ពី​ថៅកែ​ផ្លែស្វាយ​ចន្ទីរ​យកលុយ​បាន​៣​ម៉ឺន​ដុល្លារ​

    កំពង់ចាម ៖ ក្រុមចោរ​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​៤​នាក់​បានធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​ថៅកែ​គ្រាប់ស្វាយចន្ទីរ​យក​អស់ប្រាក់​ជាង​៣ម៉ឺ​ន​ដុល្លារ​នៅ​ម៉ោង​១០​​ និង​៣០​នាទី​យប់ ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ​នៅ​ភូមិ​ស្ពឺ​(​ក​)​ឃុំ​ជ័យ​យោ ស្រុក​ចំការលើ​ខេត្តកំពង់ចាម រហូតមកទល់​ថ្ងៃនេះ​សមត្ថកិច្ច​មិនទាន់​បង្ក្រាបបាន​នៅឡើយ។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ នូ ផេង អាយុ​៤៨​ឆ្នាំ ប្រពន្ធ ឈ្មោះ កាន​សុភា អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ-ឃុំខាងលើ​ហើយ​ក្រុម​ជនសង្ស័យ​បាន ធ្វើ​សកម្មភាព​ចាប់ចង​ប្ដី​នឹង​ខ្សែលួស រួច​ភ្ជង់​កាំភ្លើង​លើ​ប្រពន្ធ ឱ្យ​ឡើងលើ​ផ្ទះ​យកប្រាក់​ឱ្យ​ពួកវា​ហើយ​វាយ​ក្បាល​មួយ​កាំភ្លើងខ្លី​រួច​ប្រមូល​យកលុយ​ចេញ​បាត់​។​

    តាម​បំភ្លឺ​ពី​ម្ជា​ស់​ផ្ទះ​រងគ្រោះ​បាន​ឲ្យ​ដឹងថា សកម្មភាព​ចោរ​ដូចគ្នា​បេះបិទ​ទៅនឹង​ក្រុមចោរ​ដែល​ចូល​ប្លន់​នៅផ្ទះ​ថៅកែ​ដំឡូង​ស្រុក​កំពង់សៀម​កាលពី​អាទិត្យ​មុន​។​

    យ៉ាងណាក៏ដោយ ករណីនេះ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ក្រុម​ជនល្មើស​ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​ឲ្យ​ខាងតែបាន​ចំពោះមុខ​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់