adverise with khmeread Van gaal

Louis Van Gaal៖ Man Utd មានការ​រំពឹង​ខ្ពស់​ពេក​

    ​គ្រូបង្វឹក​លោក Louis van Gaal អះអាងថា Man Utd កំពុងស្ថិត ក្នុង​ពេលវេលា​អន្តរកាល​និង​មាន​ក្តី​រំពឹង​ខ្ពស់​ណាស់​។ គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​កំពុង​រង​សម្ពាធ​ខ្លាំង​នៅ​រដូវ​កាល​នេះ ដោយ​ក្រុម​បិសាច​ក្រហម​កំពុង​ប្រជែង​យក​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ Man Utd បាន​ឆ្លង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ប៉ុន្តែ​មិនអាច​រារាំង​ការប៉ាន់ប្រមាណ​ថា លោក Van Gaal នឹង​ចាកចេញ​នៅ​រដូវក្តៅ នេះ​ទេ​។

​    ​លោក Van Gaal បាន​និយាយថា “​យើង​ត្រូវ​ឆ្លើយតប​នូវ​ការចង់បាន​របស់​ក្លឹប​។ ក្តី​រំពឹង​នេះ​គឺ​ធំធេង​ណាស់​។ យើង​ស្ថិត​ក្នុងសម័យ​អន្តរកាល​។ វា​ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ​”​។ លោក​បាន​បន្ត​“​ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។ វា​មិនមែនជារ​រឿង​ថ្មី​សម្រាប់​ខ្ញុំ​ទេ ប៉ុន្តែ​សម្រាប់​កីឡាករ​គឺ​មិនមែន​ងាយស្រួល​ទេ​”៕​

adverise with khmeread

មតិយោបល់