44a895a1 7806 46ce 81f0 fa00309c4a0a

ប្រទះឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​រហូត​ហើម​ស្អុយ​

   ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​មាន​លក្ខ​ណៈហើយ​ស្អុយ​កាលពី​វេលា​ម៉ោង​៨​យប់​នៅ​ក្នុង​អតីត​រោង​ជួសជុល​ម៉ាស៊ីន​រថភ្លើង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៦។​

   ប៉ូលិស​និយាយថា សាកសព​ឈ្មោះ គង់ សា​អុំ ភេទប្រុស​ អាយុ៣៥ឆ្នាំ មុខរបររត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ភូមិទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

   បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​រួច​ឃើញថា​ជនរងគ្រោះ​កំពុង​ប្រើប្រាស់​ថ្នាំ​សរសៃប្រសាទ ហើយ​ការស្លាប់​នេះ​ទំនងជា​គាត់​ហេវ​ហត់​ដាច់បាយ​រហូត​ដេកស្លាប់​តែម្តង​។​

   សព​ត្រូវបាន​ប្រគល់អោយ​បងប្រុស​បង្កើត​ឈ្មោះ គង់ ​គីង អាយុ៤៦ឆ្នាំ មុខរបររត់​ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះជួល​ជាមួយ​សព ទីលំនៅ​ភូមិព្រ​ហូ​ន ឃុំ សំរោង ស្រុកព្រៃវែង ខេត្តព្រៃវែង យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត៕


អ្នកនឹងចូលចិត្ត

មតិយោបល់