adverise with khmeread 4  interval training workout

តើ​អ្នក​ចង់ដឹង​ទេ​ថា​ធ្វើតាម​វិធី​ណា​ទើប​មាន​រាង​ស្លី​ម​ក្នុង​រយៈពេល​តែ ៧ ថ្ងៃ​?

​អ្នកស្រី Sari Greaves នាយក​ផ្នែក​អាហារ​រូប​ត្ថ​ម្ភ​នៅ​មជ្ឈមណ្ឌល Step Ahead Wellness Center ក្នុង​ទីក្រុង Far Hills រដ្ឋ​ញូ​វ​ជេ​ស៊ី បាន​លើកឡើងថា រឿង​ធ្វើ​ឲ្យ​មាន​រាង​ស្លី​ម​ក្នុង​រយៈពេល ៧ ថ្ងៃ​ស្តាប់ទៅ​ដូចជា​មិនអាច​ទៅរួច​ទេ ប៉ុន្តែ​ល្បិច​ល្អ​បំផុត​ដើម្បី​ធ្វើ​ឲ្យ​មាន​រាង​ស្លី​ម​គឺ​ផឹកទឹក​ឲ្យ​បាន​ច្រើន​។ អ្នកស្រី​បាន​និយាយថា "​ប្រសិនបើ​អ្នក​ផឹកទឹក អ្នកនឹង​បង្ហូរ​រាល់​អ្វីៗ​ទាំងអស់​ចេញពី​ខ្លួន និង​រក្សា​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរការ​យ៉ាង​រលូន​"​។ ត្រូវ​ព្យាយាម​ផឹកទឹក​មួយ​ដប​គ្រប់​ពេលដែល​អ្នកមាន​អារម្មណ៍​ឃ្លាន​។ ដូច្នេះ​សូម​តាមដាន​ទាំងអស់គ្នា​នូវ​វិធី​ធ្វើ​ឲ្យ​មាន​រាង​ស្លី​ម​ក្នុង​រយៈពេល​តែ ៧ ថ្ងៃ​ដូចខាងក្រោម​។ 

១- កុំ​ផឹក​ភេ​ជ្ជៈ​ផ្អែម​
​វិធី​មួយទៀត​ដើម្បី​ធ្វើ​ឲ្យ​មាន​ក្បាលពោះ​រាបស្មើ​ល្អ​គឺ​កុំ​ផឹក​ភេសជ្ជៈ​ផ្អែម​។ ពពួក​ភេសជ្ជៈ សូម្បី​សឹង​ពុំមាន​ជាតិ​ស្ករ​ក៏ដោយ តែង​ផ្ទុក​នូវ​សារធាតុ​សូ​ដ្យូ​ម ដែលជា​អ្នក​រួមចំណែក​ដ៏​ធំ​មួយ​សម្រាប់​ការ​ដុះ​ក្បាលពោះ​។ ជំនួស​ឲ្យ​ភេសជ្ជៈ​ផ្អែម អ្នក​អាច​ផឹក​ជា​ទឹកតែ​ទឹកកក ឬ​កាហ្វេ​មិន​ដាក់​ស្ករ​។ 

២- ផឹកទឹក​បន្លែ​និង​ផ្លែឈើ​ស្រស់​ដើម្បី​សម្អាត​ប្រព័ន្ធ​ខាងក្នុង​រាងកាយ​
​ការសម្អាត​ប្រព័ន្ធ​ក្នុង​រាងកាយ​មិនមែនជា​គន្លឹះ​ដើម្បី​ស្រក​ទម្ងន់​ជា​និរន្ត​ទេ ប៉ុន្តែ​តារា​ល្បីៗ​ដូចជា នាង Gwyneth Paltrow និង នាង Beyoncé ជាដើម​សុទ្ធតែ​បាន​ផឹកទឹក​បន្លែ​ផ្លែឈើ​ស្រស់​ដើម្បី​ឲ្យ​រាងកាយ​ពួកនាង​ឆាប់​វិលត្រឡប់​មក​សភាព​ដើម​វិញ និង​រក្សា​ភាព​ស្លី​ម​បានល្អ​។ អ្នក​អាចធ្វើ​រឿងនេះ​បាន​ដូចគ្នា​ដែរ ដោយ​ត្រូវ​ផឹកទឹក​ផ្លែឈើ​សុទ្ធ ឬ​បន្លែ​សុទ្ធ​រាល់ថ្ងៃ​។ អ្នក​ក៏​នឹងមាន​អារម្មណ៍​ឆ្អែត​បានយូរ​ផងដែរ​តាមរយៈ​ការផឹក​ទឹក​បន្លែ​ផ្លែឈើ​សុទ្ធ​។ 

៣- រក​អាហារ​ណា​ដែល​បង្កើន​ថាមពល
​បើ​អ្នក​និយម​ហាត់ប្រាណ​ទៀងទាត់ អ្នក​ចាំបាច់​ត្រូវ​រក្សា​ថាមពល​តាមរយៈ​ការជ្រើសរើស​អាហារ​ណា ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដុត​កាល់​ឡូរី​បាន​ច្រើន​អំឡុងពេល​នៃ​ការហាត់​ប្រាណ​របស់​អ្នក​។ អ្នកស្រី Greaves និយាយថា "​សូម​ជ្រើស​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាបូន​អ៊ី​ត្រាត ដូចជា អាហារ​ធ្វើ​ពី​ស្រូវ​សាលី​សុទ្ធ និង​បន្លែ​ផ្លែឈើ​។ វា​ជា​ប្រភេទ​អាហារ​ផ្តល់​ថាមពល​ពេញ​មួយថ្ងៃ​"​។ បើកាលណា​អ្នកមាន​អារម្មណ៍​ឆ្អែត​ហើយ អ្នក​នឹងមិន​ញ៉ាំ​អាហារ​ផ្តេសផ្តាស​នាំ​ឲ្យ​ឡើង​ទម្ងន់ និង​ខូចសុខភាព​ទេ​។ 

៤- ផ្តោតលើ​លំ​ហាត់ប្រាណ​ដុត​ជាតិ​ខ្លាញ់​
​ដើម្បី​ថយ​ទម្ងន់​ប៉ុន្មាន​គីឡូ​ថែមទៀត អ្នក​ត្រូវតែ​ធ្វើការ​ហាត់ប្រាណ​នៅពេល​ទំនេរ​ឲ្យ​បាន​ខ្លាំងក្លា​បំផុត​។ ការហាត់​ប្រាណ​ពេលទំនេរ​ឲ្យ​បាន​ខ្លាំង​នឹង​ជួយ​ដុត​ជាតិ​ខ្លាញ់ និង​ធ្វើ​ឲ្យ​សាច់ដុំ​ស្អាត ជាហេតុ​ធ្វើ​ឲ្យ​រាងកាយ​ស្វ៊ែ​ល​ផងដែរ​។ 

៥- កាត់បន្ថយ​អាហារ​មាន​ជាតិ​ស្ករ​
​ត្រូវ​ដក​រប​ស់មានជា​តិ​ផ្អែម​មិនល្អ​ចេញពី​របប​អាហារ​របស់​អ្នក (​ដូចជា ម្សៅ​ស និង​ស្ករ​) ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​ថយចុះ​ថាមពល និង​អាចធ្វើ​ឲ្យ​អ្នក​គេច​ម៉ោង​ហាត់ប្រាណ​ទៅរក​ញ៉ាំ​ចំណី​ជំនួស​វិញ​ផងដែរ​។ អ្នកស្រី Greaves និយាយថា "​ត្រូវ​គិត​អំពី​ថា​តើ​ចំណីអាហារ​ប៉ះពាល់​ដល់​កម្រិត​ថាមពល​របស់​អ្នក​កម្រិតណា​។ ស្ករ​ចម្រាញ់ ម្សៅ​ស ចំណីអាហារ​ញ៉ាំ​លេង សុទ្ធតែជា​របស់​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​កើនឡើង និង​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ធាត់​។ វា​ជា​ប្រភេទ​អាហារ​ធ្វើ​ឲ្យ​ឆាប់​មាន​កម្លាំង និង​ឆាប់​អស់កម្លាំង​បំផុត​។ ពេល​អស់​ថា​ម​ពេល​ប្រឹប​អ្នកនឹង​ស្វែងរក​អាហារ​ភ្លាម​"​។ 

៦- លុបបំបាត់​អាហារ​កែច្នៃ​
​នៅពេល​អ្នក​ព្យាយាម​សម្រក​ទម្ងន់​ឲ្យ​បាន​ឆាប់រហ័ស សូម​ផ្តល់​ឲ្យ​រាងកាយ​របស់​អ្នក​នូវ​អាហារ​ធម្មជាតិ​ដែល​អាចរំលាយ​បាន និង​ត្រូវបដិសេធ​ដាច់ខាត​ចំពោះ​ចំណីអាហារ​វិច​ខ្ចប់​។

 

៧- ញ៉ាំ​អាហារ​ដែល​ប្រឆាំង​ជាតិ​ខ្លាញ់​ក្បាលពោះ
​តើ​អាហារ​អ្វី​ទៅ​អាច​ប្រឆាំង​ជាតិ​ខ្លាញ់​ក្បាលពោះ​? អ្នកស្រី Greaves និយាយថា "​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ណា​ដែល​ផ្ទុក​ជាតិ​ទឹក​ពី​ធម្មជាតិ​ឲ្យ​បាន​ច្រើន​។ ប្រសិទ្ធភាព​បញ្ចុះ​ទឹកនោម​របស់​បន្លែ​ផ្លែឈើ​ទាំងនោះ​ជួយ​កម្ចាត់​ជាតិ​ទឹក​ដែល​លើស និង​ខ្លាញ់​ក្បាលពោះ​ចេញពី​រាងកាយ​"​។ សូម​សាក​ញ៉ាំ​ឪឡឹក ប៉េងប៉ោះ ម្នាស់ និង​ទំពាំងបាយជូរ​។​

៨- ឈប់​ផឹក​គ្រឿង​ស្រវឹង​ដែលមាន​ជាតិ​អាល់កុល​
​ភេសជ្ជៈ​ផ្ទុក​ជាតិ​អាល់កុល​គឺជា​របស់​ដែល​ធ្វើ​ឲ្យ​កើន​ជាតិ​កាល់​ឡូរី​យ៉ាងខ្លាំងបំផុត​ក្នុង​រាងកាយ​។ លើសពីនេះ​ទៀត អ្នកស្រី Greaves និយាយថា ការផឹក​គ្រឿង​ស្រវឹង​នឹង​បង្កើន​ចំណង់​អាហារ​របស់​អ្នក ដូច្នេះ​ការសេព​គ្រឿង​ស្រវឹង​គឺ​ស្មើនឹង​ការបង្កើន​អាហារ​ទ្វេដង​។ ប្រសិនបើ​អ្នក​មិន​ចង់​កាត់បន្ថយ​វា​ទាំងស្រុង​ទេ អ្នកស្រី Greaves និយាយថា អ្នក​អាច​ក្រេប​ស្រា​មួយ​កែវ​ឲ្យ​បានជា​ប់លាប់​បំផុត ប៉ុន្តែ​មុននឹង​ផឹក​ត្រូវ​ចាប់ផ្តើម​ជាមួយនឹង​ទឹក​មួយ​កែវ​វែង​ជាមុនសិន​៕

 

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់