adverise with khmeread Ftmcmurray

ភ្លើងព្រៃដ៏ធំសម្បើមនៅកាណាដាបានបង្ខំឱ្យប្រជាជនមួយទីក្រុងជន្លៀសខ្លួន

​    ​យោងតាមវេបសាយស៊ីអិនអិនចេញផ្សាយថ្ងៃនេះបានឱ្យដឹងថា ​អាជ្ញាធរកាណាដា​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ជន្លៀស​ខ្លួន​ជា​ចាំបាច់​ចេញពី​ទីក្រុង Fort McMurray ស្ថិតនៅ​ភាគ​ខាងជើង​ខេត្ត​អាល​បឺ​តា (Alberta) ប្រទេស​កាណាដា កាលពី​ថ្ងៃ​អង្គារ ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ​។ 

​    ​ក្រុង​ប្រចាំ​តំបន់ Wood Buffalo ក្នុង​ខេត្ត​អាល់​បឺ​តា​នេះ​បានប្រកាស​តាម Twitter អំពី​បទបញ្ជា​ឱ្យធ្វើ​ការ​ជន្លៀស​ខ្លួន​នេះ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។ 

​    ​យន្តហោះ​ទម្លាក់​ទឹក​ចំនួន ៩ គ្រឿង និង​អ្នក​ពន្លត់អគ្គីភ័យ ១០០ នាក់​បាន​កំពុង​តស៊ូ​ពន្លត់ភ្លើង​ព្រៃ​នេះ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​។ អគ្គីភ័យ​នេះ​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៣០ គីឡូម៉ែត្រ​ការ៉េ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ នេះ​បើ​ផ្អែក​តាម​វេ​ប​សាយ CBC News​។​

​    ​អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះសម្បែង និង​អគារ​ក្រុមហ៊ុន​រកស៊ី​ជាច្រើន ប៉ុន្តែ​ចំនួន​សំណង់​ដែល​ឆេះ​ជាក់លាក់​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ខេត្ត​អាល់​បឺ​តា​។ 

​    ​ជាមួយនឹង​ចំនួន​ប្រជាជន​រស់នៅ​ក្រុង Fort McMurray មាន​ចំនួន ៦០.០០០ នាក់ វា​បានក្លាយ​ជាការ​ជន្លៀស​ពី​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​អាល់​បឺ​តា​។ 

​    ​អាជ្ញាធរខេត្ត​បាន​និយាយថា មន្ទីរពេទ្យ​តែមួយគត់​ក្នុង​ទីក្រុង​នេះ ឈ្មោះថា Northern Lights Regional Health Centre បាន​ជន្លៀស​អ្នកជំងឺ​ទាំង ១០៥ នាក់​ចេញ​ទាំងអស់​៕ 

ប្រភព៖ ស៊ីអិនអិន

adverise with khmeread

មតិយោបល់