Mclaren f1

មិនគួរ​ឱ្យ​ជឿ​! អា​ថ៍កំ​បាំង​នៃ​ការរក្សា​តម្លៃ​រថយន្ត McLaren F1 ឱ្យនៅ​ថ្ងៃ​កប់​ពពក​គឺ​ដោយសារ​កុំព្យូទ័រ​កញ្ចាស់​អាយុ ២០​ឆ្នាំ​

    ​McLaren F1 គឺជា​កំពូល​រថយន្ត​ដែល​មនុស្ស​គ្រប់គ្នា​ចង់បាន​បំផុត​។ អ្នកនឹង​ភ្ញាក់ផ្អើល​ពេល​ដឹងថា​រថយន្ត​នេះ​រក្សាបាន​តម្លៃ​ខ្ពស់​របស់ខ្លួន​បាន​ដដែល​គឺ​ដោយសារ​កុំព្យូទ័រ​ស៊េរី Compaq LTE 5280 ដែល​ប្រើ​នូវ​កម្មវិធី​ផ្អែកលើ DOS​។​

​    ​អ្នកនឹង​ភ្ញាក់ផ្អើល​ពេល​ដឹងថា​ក្រុមហ៊ុន McLaren Automotive ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​រថយន្ត​ទំនើប​ជាច្រើន​ទៀត នៅតែ​ប្រើ​កុំព្យូទ័រ Compaq 5280 តាំងពី​ឆ្នាំ ៩០ មក​បម្រើ​សេវាកម្ម​រថ​យន្ត McLaren F1​។ 

​    ​ក្រុមហ៊ុន​នេះ​នៅតែ​ប្រើ​កម្មវិធី​ផ្អែកលើ DOS ដើម្បី​រក្សា​តម្លៃ​រថយន្ត​ទាំងនេះ​ឱ្យនៅ​ខ្ទង់ ១០​លាន​ដុល្លារ ឬ​ច្រើនជាង​នេះ​។​

​    ​រថយន្ត McLaren F1 គឺជា​ផលិតផល​រថយន្ត​មាន​ប្រជាប្រិយភាព​ដំបូង​គេ ដែល​ប្រើ​នូវ​បាត​ធ្វើ​ពី​សរសៃ​កាបូន និង​ប្រើ​នូវ​ម៉ាស៊ីន​របស់ BMW Motorsport V12 ដើម្បី​ធ្វើឱ្យ​រថយន្ត​នេះ​មាន​ល្បឿន​លឿន​បំផុត​។​

​    ​មូល​ហេតុដែល​កុំព្យូទ័រ​ចំណាស់ ២០ ឆ្នាំនេះ​រក្សា​តម្លៃ​រថយន្ត​បាន​ថ្លៃ​ដដែល​នេះ គឺ​ដោយសារ​កុំព្យូទ័រ ដែល​ពួកគេ​ប្រើ​នោះ​មានការ​រចនា​និង​ផលិតផល​នៃ CA Card ជាស្រេច​នៅក្នុង​នោះ​។​

​    ​CA Card ឬ Conditional Access Card ជា​កាត​មាន​ចំណុច​ប្រទាក់​គ្នា​ក្នុង​កម្មវិធី​រវាង​រថ​យន្ត និង​កុំព្យូទ័រ​។​

​    ​ក្រុមហ៊ុន​បាន​កំពុង​រវល់​ធ្វើការ​លើ Interface ថ្មី​ដែល​នឹងត្រូវ​គ្នា​នឹង​កុំព្យូទ័រ​សម័យថ្មី ខណៈដែល​កុំព្យូទ័រ Compaq ចាស់​នោះ​កំពុងតែ​សឹក​រិច​រិល​បណ្តើរៗ​ទៅហើយនោះ​។​

​    ​ដរាបណា Interface ថ្មី​មិនទាន់​ធ្វើ​រួច Compaq LTE 5280 នៅតែ​ប្រើ​សម្រាប់​ការងារ​ថែទាំ​រថយន្ត​នេះ​ដដែល​៕

ប្រភព៖ ហ្វោសប៊ៃ

មតិយោបល់