adverise with khmeread Untitled 1

សមាជិក​ក្រុម​ចម្រៀង Maroon 5 លោក Adam Levine បង្ហាញ​រូបថត​ភរិយា​ពពោះ ២០ សប្តាហ៍​ប៉ុន្តែ​ពោះ​គាត់​ប៉ោង​ជាង​ពោះ​ប្រពន្ធ​ទៅទៀត​

    ​Adam Levine រំពឹង​ក្លាយជា​ឪពុក​ជា​លើកទីមួយ​ក្នុង​ឆាកជីវិត​របស់គាត់ ខណៈដែល​តារាចម្រៀង​វ័យ ៣៧ ឆ្នាំ​រូបនេះ​បានធ្វើការ​ចែកចាយ​រូបថត​មួយ​សន្លឹក​របស់គាត់​ចូលទៅ​កាន់​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ជាមួយនឹង​ការ​បង្អួត​ក្បាលពោះ​របស់គាត់​តទល់​នឹង​ភរិយា Behati Prinsloo ដ៏​គួរឱ្យ​អស់សំណើច​។​

​    ​នៅក្នុង​រូបថត​មួយ​សន្លឹក​នោះ តារាចម្រៀង​មកពី​ក្រុម Maroon 5 រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​ព្រលែង​ខ្លួន​ទទេរ​ជាមួយនឹង​ស្នាម​សាក់​របស់គាត់ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​គេ​អាច​មើលឃើញថា​ក្បាលពោះ​របស់គាត់​មើលទៅ​ហាក់ដូច​ជាធំ​ជាង​ភរិយា​ជាតា​រា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត​វ័យ ២៦ ឆ្នាំ​របស់គាត់​ទៅទៀត​។​

​    ​ជាមួយនឹង​រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នោះ​គាត់​ក៏បាន​សរសេរ​សារ​មួយចំនួន​ទៅកាន់​បណ្តា​អ្នកគាំទ្រ​រូបគាត់​នៅក្នុង​បណ្តាញ​សង្គម ដោយ​គាត់​បាន​បញ្ជាក់ថា "​ពពោះ​បាន ២០ សប្តាហ៍​ហើយ​តែ​ទីបំផុត​ខ្ញុំ​ទេ​ដែល​កំពុង​ពោះ​ប៉ោង​"៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់