7979fd4b aa59 480f 8339 4c39a17773b6

ជនបរទេស​ម្នាក់​ផឹក​កាហ្វេ​ក្នុង​ម៉ា​ត​រហូតដល់​ស្លាប់​ទាំង​អង្គុយ​នៅ​តុ​កាហ្វេ

    ភ្នំពេញ ៖ ជនបរទេស​ម្នាក់​ត្រូវបាន​គេ​ឃើញ​អង្គុយ​ស្លាប់​នៅនឹងកន្លែង​តុ​កាហ្វេ​ក្នុង​ម៉ា​ត​ស្ថានីយ ប្រេងឥន្ធនៈ​តេ​លា​យីហោ​ឈុន ស៊ុន​ហួរ ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ ឬ​ស្សី​កែវ កាលពី​វេលា ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤​ ខែឧសភា ​ឆ្នាំ​២០១៦​នេះ។​

    ជនបរទេស​ដែល​ស្លាប់​នោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ប៉ុន្តែ​បើ តាម ការអះអាង​ពី​អ្នក​ធ្លាប់​ស្គាល់​គាត់ គឺ​ជនបរទេស​នោះ​មាន​សញ្ជាតិ​ជនជាតិ​អង់គ្លេស មានមុខ របរ​ជា​គ្រូបង្រៀន​ភាសា​អង់​គេ្ល​ស​នៅ​សាលា​ឯកជន​មួយ​ក្បែរ​កន្លែង​នោះ។​

    ប្រភព​បាន​បន្តថា បុរស​វ័យ​ចំណាស់​ខាងលើ​គឺ​តែងតែ​ចូលមក​ពិសា​ភេសជ្ជៈ​នៅក្នុង ម៉ា​ត​មួយ​នេះ ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​នេះ គេ​មិនដឹងថា​គាត់​មាន​បញ្ហា​អ្វី​ឱ្យ​ពិតប្រាកដ​នោះទេ​ទើប ស្លាប់​ទាំង​អង្គុយ​បែបនេះ។ 

    យ៉ាងណា​ក៏​ដ​យ​ការស្លាប់​របស់​ជនបរទេស​រូបនេះ​ត្រូវ​បានដឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​កំពុង​ចុះមក​ពិនិត្យ​រក​មូលហេតុ​ពិត​នៃ​ការស្លាប់​របស់​ជនបរទេស រូបនេះ​ផងដែរ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់