adverise with khmeread 7979fd4b aa59 480f 8339 4c39a17773b6

ស្គាល់​អត្តសញ្ញាណ​ជនបរទេស​ម្នាក់​ផឹក​កាហ្វេ​ក្នុង​ម៉ា​ត​រហូតដល់​ស្លាប់​ទាំង​អង្គុយ​

    ភ្នំពេញ ៖ ជនបរទេស​ម្នាក់​ត្រូវបាន​គេ​ឃើញ​អង្គុយ​ស្លាប់​នៅនឹងកន្លែង​តុ​កាហ្វេ​ក្នុង​ម៉ា​ត​ស្ថានីយ ប្រេងឥន្ធនៈ​តេ​លា​យីហោ​ឈុន ស៊ុន​ហួរ ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឬ​ស្សី​កែវ កាលពី​វេលាម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤ ​ខែឧសភា ​ឆ្នាំ​២០១៦​នេះ នៅពេលនេះ​ស្គាល់​អត្តសញ្ញាណ​ហើយ។​

    ប៉ូលិស​និយាយថា ជនបរទេស​ដែល​ស្លាប់ ឈ្មោះ​ WARNER PAUL ANTHONY BRITISH CITIZEN ភេទ​ប្រុស​អាយុ ៦១​ឆ្នាំ​ជនជាតិ​អង់គ្លេស​ កាន់​លិខិតឆ្លងដែន​លេខ ​៧០៧៧៤៦​១១៧​ ស្នាក់នៅ​ផ្ទះជួល​លេខ​១៥២ ​ផ្លូវ​៩០៧​ ក្រុម​៤​ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ម៉ោង​៨​ព្រឹក​ជនរងគ្រោះ​បានមក​អង្គុយ​ក្នុង​ម៉ា​ត ហូប​អាហារ​ដូច​សព្វដង បាន​និយាយប្រាប់​ឈ្មោះ​ វ័ង ឆេង​ហៃ  ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ត្រូវជា​កូន​ម្ចាស់​ម៉ា​ត​ថា​"​គាត់​មិន​ស្រួលខ្លួន​មាន​អា​ការៈឈឺ​ក្បាល​" រួច​បាន​ហៅ​ទឹក​សុទ្ធ​១​ដប​ និង​នំ​ភី​ស្សា​១​មក​អង្គុយ​ហូប​។ លុះ​ម៉ោង​១០​ និង​៣០​នាទី កូន​ម្ចាស់​ហាង​ឃើញ​មិន​ស្រួល​ក៏​ហៅ​រថយន្ត​ពេទ្យ​។ ពេល​រថយន្ត​មកដល់​ក៏​ត្រូវស្លាប​បាត់ទៅហើយ​។​

    ខណៈ​ពេលនេះ​សមត្ថកិច្ច​ជំនាញ​និង​តំណាង​ស្ថានទូត​កំពុង​ចុះមក​ពិនិត្យ​រក​មូលហេតុ​ពិត​នៃ​ការស្លាប់​របស់​ជនបរទេសរូបនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់