46d2683f 953f 4a52 b711 3ad5316e5cb7

អគ្គិភ័យ​ឆេះ​បន្ទប់​ផ្ទះសំណាក់ យីហោ​អេ​ជ ជី​នៅ​សង្កាត់​ស្ទឹងមានជ័យ​

    ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​មួយ បានកើត​ឡើង​នៅ ផ្ទះសំណាក់​យីហោ «​អេ​ជ​.​ជី​» ក្នុង​បន្ទប់​លេខ​២០៦ ជាន់​ទី​៣ ស្ថិតនៅ​ក្រុមទី​១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលា​ម៉ោង​៨៖១០​នាទី​ព្រឹក ថ្ងៃទី​៤ ខែឧសភា​នេះ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ក្នុងករណី​ឆេះ​នេះ បើតាម​អ្នកមើលការខុសត្រូវ​ប្រាប់ថា មកពី​ទុស្សេ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆេះ​គ្រែ​ពូក តែ​ដោយមាន​ការអន្តរាគមន៍ ពី​កម្លាំង​ប្រជា​ការពា​សង្កាត់ ,​អាវុធ​ហ​ត្ត​ប្រចាំការ នៅ​សាលាសង្កាត់ និង​ដោយមាន​ការសហការ ពី​រថយន្ត​អគ្គីភ័យ​របស់​អាវុធហត្ថ​ក្រុង​ចំនួន​៣​គ្រឿង ជួយ​បាញ់​ពន្លត់​ទើប​រលត់​ទាំងស្រុង​។ សម្ភារៈ​ឆេះ​ខូចខាត​មួយចំនួន​តូច៕

អ្នកនឹងចូលចិត្ត

មតិយោបល់