adverise with khmeread St 20160501 sylabour01 2258485

មូល​ហេតុដែល​លោកយាយ​វ័យ ៩២ ឆ្នាំ​ក្លាយជា​បុគ្គលិក​ក្រុមហ៊ុន McDonald ចាស់​ជាងគេ​បំផុត​លើ​ពិភពលោក​

    ​លោកយាយ Goh Gwek Eng រស់នៅក្នុង​ប្រទេស​សិង្ហ​បុរី​មានកូន ៥ នាក់ ចៅ​១០​នាក់ និង​ចៅទួត ២០ នាក់​។​

​    ​លោកយាយ​មាន​អាយុ ៩២ ឆ្នាំ ជា​បុគ្គលិក​ម្នាក់​ចាស់​ជាងគេ​ក្នុង​ក្រុមហ៊ុន McDonald ។​

​    ​លោកយាយ Goh បាន​កំពុងធ្វើការ​នៅ​សាខា​ក្រុមហ៊ុន McDonald ក្នុង​សង្កាត់ Bedok Interchange ប្រទេស​សិង្ហ​បុរី​អស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​។ លោកយាយ​ចាប់ផ្ដើម​ធ្វើការ​នៅ​ភោជនីយដ្ឋាន​នេះ​ក្នុង​ឆ្នាំ​១៩៩៨ បន្ទាប់ពី​កូន​របស់គាត់​បែក​លំនៅដ្ឋាន​។​

​    ​លោកយាយ​បាន​និយាយ​ទៅកាន់​វេ​ប​សាយ Straits Times ថា "​ឥឡូវ​ក្នុងចំណោម​ពួកគេ (​កូន​របស់គាត់​) កំពុងមាន​ការងារ​ធ្វើ​និង​មានគ្រួសារ​អស់ហើយ ចំណែក​ផ្ទះ​វិញ​គឺ​ស្ងាត់​ណាស់​"​។ ដូច្នេះហើយ​លោក​បាន​ចេញពីផ្ទះ​និង​កាន់ការ​ងារ​មួយ​នៅ McDonald ដែល​ចំណាយពេល​២០​នាទី​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ ជា​កន្លែង​ដែល​លោកយាយ​ធ្វើការ​តាំងពី​ពេល​នោះមក​។​

​    ​បើទោះជា​លោកយាយ​មាន​អាយុ​ច្រើន​ក៏ពិតមែន លោកយាយ Goh មិនមាន​គម្រោង​ចូលនិវត្តន៍​ភ្លាមៗ​នោះឡើយ​។​

​    ​លោក​និយាយថា "​ខ្ញុំ​គ្រោង​ធ្វើការ​រហូត​ដរាបណា​សុខភាព​ខ្ញុំ​នៅតែ​ល្អ​" ។ គាត់​បកស្រាយ​ថា ផ្នែក​ដ៏​អាក្រក់​នៃ​ការងារ​របស់គាត់​គឺ​គាត់​ទទួលរង​កម្ដៅ​ពី​ការ​ឈរ​នៅ​ពីមុខ​ច​ង្គ្រា​ន​បំពង​ដំឡូង​បាំ​រាំង​។​

​    ​លោកយាយ​បន្តទៀតថា មិត្ត​រួម​ការងារ​របស់គាត់​បា​ន​ជួយ​គាត់​ចេញ នៅពេល​គាត់​ស្ពាយ​របស់​ធ្ងន់ៗ​។​

​    ​ពិតណាស់​លោកយាយ ស្រឡាញ់​ការងារ​របស់គាត់​ណាស់​៕

adverise with khmeread
ប្រភព៖ Asianone

អ្នកនឹងចូលចិត្ត

មតិយោបល់