adverise with khmeread Index

បើកកូរ៉ូឡាបុករថយន្តនីសាន់ចំពីមុខខូចទាំង២របួស២នាក់

    ភ្នំពេញ ៖ នារីម្នាក់បើករថយន្តកូរ៉ូឡាគេចជាមួយរថយន្តមួយគ្រេឿង បុករថយន្តនីសាន់ចំពីមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងរបួសធ្ងន់ស្រាល២នាក់។
    គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
    សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខ 2A-8063 បើកបរដោយនារីវ័យជាង២០ឆ្នាំនិងនារីម្នាក់ទៀតរួមដំណើរជាមួយ បានបើកតាមបណ្តោយផ្លូវលេខ៣១៥ ទិសដៅពីជើងទៅត្បូង ។
    ពេលមកដល់កន្លែងកើតហេតុបានគេចជាមួយរថយន្តមិនចាំម៉ាកមួយគ្រេឿង ក៏ទៅបុករថយន្តនីសាន់មួយគ្រេឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2AL-7279 ចំពីមុខពេញទំហឹង រងការខូចខាតយ៉ាងដំណំ ហើយនារីក្នុងរថយន្តកូរ៉ូឡារងរបួសធ្ងន់និងស្រាល។គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនារីទាំង២នាក់នៅឡើយ។
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ៕

adverise with khmeread

មតិយោបល់