adverise with khmeread Choa

ការ​ប្រែល​ប្រួល​ទៅ​រាង​ម៉ាប់​បន្តិច​ដ៏​គួរឱ្យ​ស្រឡាញ់​របស់ Choa ធ្វើឱ្យ​បណ្តា​អ្នកគាំទ្រ​នាំគ្នា​លើកសរសើរ​មិន​ដាច់​ពី​មាត់​

    ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ K-pop ត្រូវបានគេទទួលស្គាល់​ទៅលើ​កេរ្តិ៍ឈ្មោះ​ស្ដង់ដារ​សម្រស់ ដែល​បានកំណត់​រូបរាង​ដ៏​សិច​ស៊ី​របស់​ពួកគេ​។​

​    ​ហើយ​ខណៈដែល​បណ្តា​ប្រិយមិត្ត​មួយចំនួន​បានធ្វើការ​កត់សម្គាល់ថា សមាជិក​ក្រុម AOA នាង Choa មើលទៅ​ហាក់ដូច​ជាមាន​ការឡើង​ទម្ងន់​កាលពីពេល​ថ្មីៗ​នេះ វា​បានធ្វើ​ឱ្យមាន​ប្រ​ត្តិ​កម្ម​មួយចំនួន​ពី​អ្នកគាំទ្រ​។​

​    ​នាង​មិន​ត្រឹមតែ​មិន​ទទួល​សម្តី​រិះគន់​សម្រាប់​ការប្រែប្រួល​រូបរាង​ខុស​ប្រក្រតី​របស់​នាង​ប៉ុណ្ណោះ​ទេ តែ​តារាចម្រៀង​មកពី​ផលិតកម្ម FNC Entertainment រូបនេះ​បែរជា​ទទួលបាន​ការលើក​សរសើរ​ខ្លាំង​ទៅវិញ ជាមួយនឹង​ការលើកឡើង​របស់​បណ្តា​អ្នកគាំទ្រ​ជាច្រើន​បញ្ជាក់ថា​រូបរាង​ដែល​នាង​ម៉ាប់​បន្តិច​របស់​នាង​គឺ​កាន់តែ​ធ្វើឱ្យ​នាង​មាន​ភាពស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ​គួរឱ្យ​ស្រឡាញ់​ខ្លាំង​ជាង​មុន​បន្ថែម​មួយកម្រិត​ទៀត​៕

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់