adverise with khmeread 22273a76 b995 40fc 8154 c22e4ceda2ef

ក្តៅ​ខ្លាំងពេក អ្នកស្រុក​យក​គោ​ទៅ​ចង​ក្នុង​រូងភ្នំ​

    កំពត ៖ នៅ​ចុងខែ​មេសា​និង​ដើមខែ​ឧសភា​នេះ ដោយសារ​តែមាន​កម្តៅថ្ងៃ​ក្តៅ​ខ្លាំងពេក ម្យ៉ាង​ហួតហែង​ខ្វះ​ទឹក​ផង អ្នកស្រុក​នៅ​ជិត​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច ខេត្តកំពត​បាន​យក​គោ​ទៅ​ចង​ក្នុង​រូងភ្នំ ជាប់​កន្លែង​តូប​ភ្នាក់ងារ​ទេសចរ​ខេត្ត អង្គុយចាំ​យកលុយ​ពី​ភ្ញៀវទេសចរ ដើម្បីឱ្យ​គោ​មានជីវិត​បន្តការងារ​កសិកម្ម​នា​រដូវវស្សា​ខាងមុខនេះ។​

    លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅក្នុង​ខែមេសា​២០១៦​នេះ មានការ​ថយចុះ ដោយសារតែ​នៅ​កន្លែង​លេង​ទឹក​មួយចំនួន ត្រូវបាន​រីងស្ងួត។​

    លោក​បន្តថា ប៉ុន្មាន​ថ្ងៃនេះ ពលរដ្ឋ​បាននាំគ្នា​យក​គោ​ទៅ​ចង​ក្នុង​រូងភ្នំ ប៉ុន្តែ​ដូចជា​មិន​ប៉ះពាល់​អ្វី​ដល់​ភ្ញៀវទេសចរ​ទេ ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ មាន​កម្តៅថ្ងៃ​ក្តៅ​ខ្លាំងពេក ហើយ​ពលរដ្ឋ​នៅ​ជិត​ភ្នំ ក៏​យក​គោ​ទៅ​ចង​ក្នុង​រូងភ្នំ​នោះ​តែម្តងទៅ។ (​ដោយ​៖​ណា​រិ​ទ្ធ​)

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់