adverise with khmeread Aaacedc5 f68e 433c af0e 6dc2498cc5dd

បុរស​លក់​ធុ​រេ​ន​ម្នាក់ ដេញ​កាប់​សន្តិសុខ​ខណ្ឌ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

    ភ្នំពេញ ៖ បុរស​អ្នកលក់​ធុ​រេ​ន​ម្នាក់ បាន​យក​កាំបិត​ដេញ​កាប់ កម្លាំង​សន្តិសុខ​សង្កាត់​.​ខណ្ឌ​ដែល​រៀបចំ​សណ្តាប់ធ្នាប់​តាម ចិញ្ចើមផ្លូវ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ទាន់ និង​បាន​នាំមក​អប់រំ នៅ​ព្រឹក​ម៉ោង​៩ ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    សមត្ថកិច្ច​បានឱ្យ​ដឹ​ថា ជនបង្ក​ខាងលើ​ឈ្មោះ ផេ​ន ម៉េង អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​ធុ​រេ​ន ស្នាក់នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល​។​

    សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ កម្លាំង​សន្តិសុខ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤ មុខ​ផ្សារ​ជម្ពូ​វ័ន ឱ្យ​ក្រុម​អ្នកលក់ដូរ​ថយ​ទៅក្រោយ ដើម្បី​សម្រួល​ចរាចរណ៍​កុំឱ្យ​កកស្ទះ។ ស្រាប់តែ​បុរស​លក់​ធុ​រេ​ន​ម្នាក់នេះ បាន​ទាញ​កូនកាំបិត​បម្រុង នឹង​ចាក់​លើ​សន្តិសុខ តែ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​ទាន់ ដោយបាន​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ​។​

    ក្រោយពី​បាន​ឃាត់ខ្លួន​រួចហើយ សមត្ថកិច្ច​បាន​នាំ​ជនបង្ក​យកទៅ​អប់រំ នៅ​ប៉ុស្តិ៍​សង្កាត់​ចោមចៅ ហើយ​ក៏បាន​ដោះលែង​វិញ ព្រោះ​ជនបង្ក មិនបាន​ធ្វើឱ្យមាន​របួស​ស្នាម​អ្វី​នៅឡើយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់