adverise with khmeread Gettyimages 507063722

មហិមា​មែន​! អ៊ីតាលី​មិន​ផ្តន្ទាទោស​ចំពោះ​អ្នក​អត់ឃ្លាន​និង​អ្នកក្រ ដែល​លួច​អាហារ​នោះឡើយ​

    ​តុលាការ​កំពូល​អ៊ីតាលី​បានសម្រេច​ថា ការ​លួច​ម្ហូបអាហារ​មិនត្រូវ​ចាត់ទុកជា​បទល្មើស​នោះទេ បើសិនជា​ជន​នោះ​ជា​គ្មាន​ផ្ទះសម្បែង​និង​អត់​ចំណីអាហារ​។​
 
​    ​ការសម្រេច​នេះ​ធ្វើឡើង បន្ទាប់ពី​ជនអនាថា​ម្នាក់​ត្រូវបាន​កាត់ទោស​ពីបទ​ប៉ុនប៉ង​លួច​អាហារ​ក្នុង​ហាង​មួយ ព្រោះ​វា​ជាម​ធ្យោ​យ​បានតែ​មួយគត់​ដែល​គាត់​អាច​ចម្អែត​ក្រពះ​របស់គាត់​។​

​    ​ជនអនាថា​ឈ្មោះ Roman Ostriakov បាន​កំពុង​រស់នៅ​តាម​ដងផ្លូវ​នៅក្នុង​ភាគ​ខាងជើង​នៃ​ទីក្រុង Genoa ប្រទេស​អ៊ីតាលី​តាំងពី​ឆ្នាំ​២០១១​។​

​    ​គាត់​ត្រូវបាន​ចាប់​ពីបទ​ប៉ុនប៉ង​លួច​ឈី​ស​និង​សាច់ក្រក់​ដែលមាន​តម្លៃ ៤,៦៧​ដុល្លារ​ពី​ផ្សារ​ទំនើប​មួយ​។​

​    ​លោក Ostriakov មាន​ទីកន្លែង​កំណើត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​រកឃើញ​កំហុស​ពីបទ​លួច​និង​កាត់ទោស​ឱ្យ​ជាប់ពន្ធ​ធានា​គារ​ប្រាំ​មួយខែ និង​ពិន័យ​ប្រាក់ ១១៥ ដុល្លារ​។​

​    ​បន្ទាប់ពី​ការសម្រេច​របស់​តុលាការ រដ្ឋអាជ្ញា​បាន​ប្តឹង​សាទុក្ខ​ទៅកាន់​ផ្នែក​បច្ចេកទេស​ដោយ​អះអាងថា​គាត់​ពុំ​គួរតែ​ត្រូវបាន​រកឃើញថា​មានទោស​ពីបទ​លួច​នោះទេ​ព្រោះ Ostriakov ត្រូវគេ​ចាប់បាន​មុនពេល​ដែល​គាត់​បាន​ចាក​ចេញពី​បរិវេណ​ផ្សារ​ទំនើប​។​

​    ​យ៉ាងណាមិញ តុលាការ​កំពូល​ប្រទេស​អ៊ីតាលី​បានចាត់ទុក​ករណីនេះ​ជា​មោ​ឃៈ​រួចហើយ​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់