adverise with khmeread 890e64a6 70e8 4e93 80ba 77e72f20fc39

ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​ចាប់​ទូ​ហ្គេម​បាន​១៣​គ្រឿង និង​ឃាត់​មនុស្ស​៣​នាក់​

     ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់​និង​ទូ​ហ្គេម​១៣​គ្រឿង​ត្រូវបាន​កម្លាំងចម្រុះ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​និង​រឹបអូស​យក នៅវេលា​ម៉ោង​១០​និង​៣០​ទ​នាទី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះសំណាក់​ឆាយ​ហេង ផ្លូវ​លេខ​១១B​ក្រុម​១៣ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​លោក​សក់ កញ្ញា​រិ​ទ្ធ​អភិបាលរងខណ្ឌ​សែន​សុខ​បាន​ដឹកនាំ​កម្លាំង​ចុះ​ដកហូត​ទូ​ហ្គេម​ប្រភេទ​បៀរ​ជា​ល្បែង​ស៊ី​ង​ចំនួន​១៣​ទូ​និង​ឃាត់ខ្លួន​មេការ​ប្រុស​ស្រី​៣​នាក់​(​ប្រុស​១​នាក់​)​នៅ​ចំណុច​ផ្លូវ​លេខ​១១B​ក្រុម​១៣​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

      បច្ចុប្បន្ន​មនុស្ស​ប្រុស​ស្រី​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​សាកសួ​រ​នៅ​ប៉ុស្តិ៍​ទឹកថ្លា ។ ចំណែក​ទូ​ហ្គេម​ខាងលើ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើការ​វាយកំទេច​ចោល​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់