adverise with khmeread 1

​ថ្វីបើ Ronaldo ត្រឡប់​មកជួយ Real Madrid ពិតមែន ប៉ុន្តែ​តួឯក​សំខាន់ Casemiro និង Benzema នឹង​អវត្តមាន​ក្នុង​រាត្រី​នេះ​

    ​ក្រុម​កីឡាករ​របស់​ក្រុម Real Madrid សម្រាប់​ជំនួប​ដ៏​សំខាន់​ជាមួយ​ក្រុម Manchester City ត្រូវបាន​បង្ហាញមុខ​ហើយ ជាមួយ​កីឡាករ​ខ្សែបម្រើ​ការពារ Casemio និង​ខ្សែប្រយុទ្ធ​មុត​ស្រួច Karim Benzema នឹង​មិនមាន​វត្តមាន​ឱ្យ​ក្រុម​អធិរាជ​ស​ក្នុង​រាត្រី​នេះ​ទេ​។​

​    ​ខណៈ​គ្រូបង្វឹក​លោក Zinedine Zidane អាចដាក់​កីឡាករ Cristiano Ronaldo ឱ្យ​លេង​សម្រាប់​ការប្រកួត​យប់​នេះ បន្ទាប់ពី​ខកខាន​បី​ប្រកួត ក្រុម​របស់​គ្រូ​សញ្ជាតិ​បារាំង​រូបនេះ​នៅតែ​មិនទាន់​គ្រប់​ជើង​នៅឡើយ​។​

​    ​បញ្ជាក់​ដោយ​គ្រូ Real Madrid មុន​ការប្រកួត Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី ២ កីឡាករ Casemiro នឹងមិន​អនុញ្ញាតឱ្យ​ប្រឈម​នឹង​គ្រោះថ្នាក់​ឡើយ​បន្ទាប់ពី​រងរបួស​ត្រគាក ខណៈ Benzema មិនទាន់​ជា​ដាច់​ស្រាច់​ពីរ​បួស​សរសៃពួរ​។​

​    ​ស្របពេល​នេះដែរ Toni Kroos នឹង​មានមុខ​នៅក្នុង​ការប្រកួត​ខណៈ​ខ្សែការពារ​ស្លាប Alvaro Arbeloa និង​ខ្សែប្រយុទ្ធ Borja Mayoral ក៏មាន​ឈ្មោះ​នៅក្នុង​ក្រុម​ដែរ​។​

​    ​ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ Real Madrid សម្រាប់​ការប្រកួត​ជាមួយ Man City យប់​នេះ​!
​    ​អ្នកចាំទី​៖ Keylor Navas, Kiko Casilla, Ruben Yanez
​    ​ខ្សែការពារ​៖ Raphael Varane, Pepe, Sergio Ramos, Nacho, Marcelo, Dani Carvajal, Alvaro Arbeloa, Danilo
​    ​ខ្សែបម្រើ​៖ Toni Kroos, James Rodriguez, Gareth Bale, Mateo Kovacic, Luka Modric Isco
​    ​ខ្សែប្រយុទ្ធ​៖ Cristiano Ronaldo, Lucas Vázquez, Jese Rodriguez, Borja Mayoral៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់