adverise with khmeread 13115893 967538936694355 1350867503 n

ឆេះ​ផ្ទះ​៤​ល្វែង​យ៉ាង​សន្ធោសន្ធៅ នៅ​ជិត​ផ្សារ​ក្រុង​តាខ្មៅ​

     កណ្តាល ៖ មកទល់​និង​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ហ្គាស​បាន​បន្ត​រាលដាល​យ៉ាងតិច​ទៅលើផ្ទះ​៤​ល្វែង​បង្កជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ឥឡូវ​បាន​រលត់​ហើយ  ។​

      បន្ទាប់ពី​មាន​អគ្គិភ័យ ឆេះ​ផ្ទះ​ចំ​កណ្តាល​ក្រុង​តាខ្មៅ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ចំនួន​២​គ្រឿង និង​រថយន្ត​ព​ន្ត​ត់​អគ្គិភ័យ​ខាង​អង្គរ័ក្ស​ចំនួន​១​គ្រឿង​បានដំណើរ​ការជួយ​អន្តរាគមន៍ ។​

      ក្នុងនោះ​ក៏មាន​រថយន្ត​២​គ្រឿង​បាន​រង​នូវ​ការខូចខាត​ពី​អណ្តាតភ្លើង ដោយសារ​ផ្ទះ​លក់​ហ្គាស​មាន​ហានិភ័យ​ខ្ពស់​ខ្លាំងណាស់  ។ មាន​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូនបន្ត  ៕​កំទេចចោល​នៅពេល​ក្រោយ​៕

 

adverise with khmeread

មតិយោបល់