54e299f3 19b5 4dcc ab7c 802fb6636508

ឃាត់ខ្លួន​ក្មេងស្ទាវ​៤​នាក់​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​

     កំពង់ធំ ៖ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ធំ​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​៤​ឧសភា​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​​កាលពី​ថ្ងៃទី ០២​ឧសភា​ឆ្នាំ​២០១៦​កន្លងទៅនេះ។​

     ប៉ូលិស​និយាយថា  កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត និង​កម្លាំង​ប៉ូលិស​ក្រុង​ស្ទឹង​សែន បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ៤នាក់ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​កាលពី​ថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ​២០១៦។

     ប៉ូលិស​បន្តថា ជនសង្ស័យ ១-​ឈ្មោះ សាត់ សុ​ភ័​ក្រ ភេទប្រុស អាយុ១៦ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី កំពង់ស្វាយ​,២-​ឈ្មោះ ញន សុ​ផៃ ភេទប្រុស អាយុ១៦ឆ្នាំ នៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ឬ​ស្សី កំពង់ស្វាយ​,៣-​ឈ្មោះ ឃឿន គឹម​ហេង ភេទប្រុស អាយុ១៥ឆ្នាំ​នៅ​ភូមិថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី​កំពង់ស្វាយ​ និង​៤-ឈ្មោះ ​ហួន ពន្លក ភេទប្រុស អាយុ១៦ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី កំពង់ស្វាយ។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់