adverise with khmeread 1192e257 c5ec 4f4b ad7b f470ce83e748

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជួញដូរ​គ្រឿងញៀន​

     ព្រៃវែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តព្រៃវែង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង៤​ និង៤០នាទី​ល្ងាច​ពីបទ​ចែកចាយ និង​រក្សាទុក គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ផ្ទះ​ ម៉ៅ នឿន ស្តិ​ត​ក្នុងភូមិ៦ សង្កាត់​កំពង់លាវ ក្រុង​-​ខេត្តព្រៃវែង​។​

     ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ឆ្លងតាម​ការស្រាវជ្រាវ និង​ស៊ើបអង្កេត យោងតាម​បទបញ្ជា របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ស្រេង ជា ស្នងការ  និង​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការរង ការិយាល័យ​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន២នាក់ ១-ឈ្មោះ ម៉ៅ នឿន ភេទ​ប្រុស អាយុ៣២ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដរស់​នៅ​ភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មុខសញ្ញា ចែកចាយ​គ្រឿងញៀន និង​២-ឈ្មោះ ឃុ​ត រ៉ា​ឆាន់ ភេទ​ប្រុស​ ​អាយុ២១ឆ្នាំ មុខរបរមិន​ពិតប្រាកដរស់នៅ​ភូមិ៣ សង្កាត់កំពង់លាវ ក្រុង​ព្រៃវែង ជា​មុខសញ្ញា ប្រើប្រាស់​គ្រឿងញៀន​។​

     ប្រតិ​បត​តិ​ការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​ដកហូត​ថ្នាំ ម៉ា​ទឹកកក ចំនួន​៤ កញ្ចប់ ទូរ​សព្ទ័​ដៃ​១ គ្រឿង​, ប្រាក់​ខ្មែរ​ចំនួន ១៥៦.០០០ រៀល និង​ឧបករណ៍វេច​ខ្ចប់​មួយចំនួនធំ។​

     ប​ច្ច​ប្បន្ន ជនសង្ស័យ​ស្ថិតនៅ​ការិយាល័យ​ជំនាញ ធ្វើការ​សាកសួរ និង​បំពេញ​សំណុំបែបបទ  ទៅតាម​នីតិវិធី​ច្បាប់ បញ្ជូនទៅ​សាលាដំបូង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់