adverise with khmeread Index

ទំនងស្រវឹងស្រាបើករថយន្តបុករនាំងថ្មខូចខាត២កង់ ហើយដាច់កាឡេកង់មុខ

    ភ្នំពេញ ៖ រថយន្តហាយប្រ៊ីដបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាបុករបាំងថ្មពេញទំហឹងខូចខាត២កង់ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច ដែលគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ឋនតូតាល់ តាមបណ្តោយផ្លូវលេខ ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តហាយប្រ៊ីដ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2Z-7972 បើកបរដោយយុវជនម្នាក់ទំនងជាស្រវឹងស្រាបានបើកតាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីកើតទៅលិចក្នុងល្បេឿនយ៉ាងលេឿន ។
    ពេលមកដល់ចំណុចកើតហេតុបានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងខូចខាត២កង់ ។ចំណែករថយន្តបង្កព្យាយាមបើករត់ប្រមាណជាង១០០ម៉ែត្រដោយរថយន្តដាច់កាឡេកង់មុខខាងស្តាំទើបទៅមុខលែងរួច។
    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ប៉ុន្តែបែរជាឲ្យម្ចាស់រថយន្តបង្កហៅរថយន្តស្ទូចឲ្យមកយកទៅវិញ ។បើទោះបីជារថយន្តបង្កបើកបុកទ្រព្យសម្បត្តិសាធារណ: ដោយមិនដឹងថាសមត្ថកិច្ចនោះទទួលបានផលប្រយោជន៍អ្វី ឬក៏ស្គាល់ម្ចាស់រថយន្តនោះទេ៕

adverise with khmeread

មតិយោបល់