adverise with khmeread 505056b2 8444 4a25 b862 447dbac5f95a

ដឹក​គ្រឿងញៀន​ពី​ភ្នំពេញ​ទៅ​លក់​នៅ​កំពង់ចាម​ជាប់​ខ្នោះ​

     កំពង់ចាម ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះសូទិន​ចាប់ខ្លួន​នៅ​ថ្ងៃទី៣ ខែ​ឧសភា ​ឆ្នាំ២០១៦​វេលា​ម៉ោង​៨ ​និង៣០​នាទី​ចំណុច​ព្រែក​រំដេង​កើត ឃុំ​ពង្រ ស្រុក​កោះសូ​ទិន ខេ្ត​កំពង់ចាម​ក្នុងករណី​ដឹកជញ្ជូន​និង​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

     ប៉ូលិស​និយាយថា មុខសញ្ញា​2​នាក់​គឺ​-​ទី១ឈ្មោះ​ចាន់ សម្បត្តិ ហៅ​ឆាយ​ឫ​ចាយ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ទីលំនៅ​ម្តុំ​ក្បាលថ្នល់ សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ​និង​ទី២-​ឈ្មោះ ​ផុស ចាន់​សំណាង ​ភេទ​ប្រុស​ អាយុ៣១​ឆ្នាំ​ស្នាក់នៅ​ភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។​

     វត្ថុតាង​ដកហូត​មាន រថយន្ត​1​គ្រឿង​ម៉ាក​ COROLA ផ្លាកលេខ​ភ្នំពេញ​2N-3729 ជាម​ធ្យោ​យ​ដឹកជញ្ជូន​រួម​និង​ថ្នាំញៀន​1​កញ្ចប់​ធំ​។​

     បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់