adverise with khmeread 3b6e4732 0609 4108 aff5 7d350021967b

ឃាត់​ជនសង្ស័យ​២​នាក់​ជួញ​ថ្នាំញៀន​នៅ​គី​រី​វង្ស​

    តាកែវ ​៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​គី​រី​វង្ស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​២០​នាទី​យប់​នៅ​ចំណុច​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន ហើយ​មានកាំបិត​ជាប់​ខ្លួន​ថែមទៀត។​

    ប៉ូលិស​និ​យា​ថា កម្លាំង​ប៉ូលិស​ស្រុក​គិរីវង់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ។​

    ប៉ូលិស​បន្តថា មុខសញ្ញា​ទាំងពីរ​នាក់ ទី១-​ឈ្មោះ ពេជ្រ ពន្លឺ ភេទ​ប្រុស អាយុ១៨​ឆ្នាំ និងទី​២-​ឈ្មោះ ឯម សាហាវ ភេទ​ប្រុស អាយុ១៩​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កំពង់ ឃុំ ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ។​

    ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​វត្ថុតាង​រួមមាន​ ៖ សារធាតុ ញៀន ៣២​កញ្ចប់​តូច​,​ដាវ​សា​ម៉ូ​រ៉ៃ ០១​ដើម​,​ខ្វែវ​០១​ដើម និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់