ក្រចេះ ៖ រថយន្តច្នៃតទ្រុងឱ្យធំមួយគ្រឿង ដែលដឹកដំឡូងពេញ បានជ្រុលចង្កូតធ្លាក់ចូលទឹកទន្លេមេគង្គលើ ខណៈពេលបើកឡើងទៅលើសាឡាង ស្ថិតនៅដ កំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ។
គ្រោះថ្នាក់នេះមិនបណ្តាលឲ្យនរណាម្នាក់រងបួសទេ ហើយក្រោយកើតហេតុ ម្ចាស់រថយន្តបានជួលរថយន្តស្ទួច មកស្ទូចយកចេញពីក្នុងទឹក។ ចំណែកដំឡូងត្រូវទឹកបានរីកប្រេះបាវ អាចនឹងខូច៕
