adverise with khmeread 370c50ba 0880 4677 b05f 571ec4459eff

ព័ត៌មាន​ផ្លូវការ​ស្តីពី​អគ្គិភ័យ​ឆេះ​ផ្ទះ​នៅ​ក្រុង​តាខ្មៅ​(​មាន​វីដេអូ​)

      កណ្តាល ៖ គ្រោះថ្នាក់​អគ្គិភ័យ​ដែល​កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ២០៨ លក់​ហ្គាស​ ផ្លូវ២០៥ ស្ថិត​ក្នុងភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​៤ ​និង​៤០​នាទី​ល្ងាច​នៅ​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់​,​ឆេះ​ឡាន​២​គ្រឿង​,​ម៉ូតូ​១​គ្រឿង​,​ឆេះ​ផ្ទះ​ទាំងស្រុង​១​ល្វែង​និង​ឆេះ​ខ្លោច​៤​ល្វែង​។​

      ប៉ូលិស​និ​យា​យ​ថា អគ្គីភ័យ​កើតឡើង​ដោយសារ​ផ្ទុះ​ហ្គាស​បណ្តាល​ឲ្យ​របួសធ្ងន់ម្នាក់ឈ្មោះ ឡាំ សំណាង ភេទ​ប្រុស  អាយុ​២៩​ឆ្នាំ  មាន​ទីលំនៅ កន្លែងកើតហេតុ​ខាងលើ​និង​ធ្វើ​ឲ្យខូចខាត​ដូចជា ៖ ផ្ទះល្វែង​ថ្ម​លក់​ហ្គាស​ត្រូវ​ខូចខាត៧០ភាគរយ ,​ចំណែក​ផ្ទះ​ចំនួន០៤ល្វែង​ទៀត ដែល​នៅជាប់​សង្ខាង​ខូចខាត​មធ្យម​, ឆេះ​រថយន្ត​២​គ្រឿង​ម៉ាក​ព្រូស១គ្រឿង និង ម៉ាក​កូរ៉េ១​គ្រឿង​គឺ​ឆេះ​ទាំងស្រុង​១​គ្រឿង និង​ម៉ូតូ​ចំនួន០១គ្រឿង។​

      ប៉ូលិស​បន្តថា ករណី​អគ្គីភ័យ​នេះ ត្រូវបាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់ ស្នងការ​ប៉ូលិស​ខេត្តកណ្តាល មក​ពន្លត់​ចំនួន​៣​គ្រឿង​, រាជធានី​ភ្នំពេញ​៤​គ្រឿង​,​រថយន្ត​អង្គរក្ស​២​គ្រឿង​,​រថយន្តង​៧០​ ចំនួន៤​គ្រឿង បាញ់​ទឹក​សរុប​អស់​ប្រមាណ​១០០ឡាន។ អគ្គីភ័យ​បាន​រលត់​ជា​ស្ថាពរ​នៅ​ម៉ោង៦​ និង​៣០នាទីយប់​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់