5a586a75 f66b 49f8 88dd d0501bb1f61b

FUSO​ បុក​ជាមួយ​ម៉ូ​តូ​របួសធ្ងន់​២​នាក់​នៅ​អង្គស្នួល​

      កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួ​បានកើត​ឡើង​នា​ថ្ងៃទី​០៤​ឧសភា​ឆ្នាំ​២០១៦​វេលា​ម៉ោង ៦​និង​៣០​នាទី ព្រលប់​នៅ​ចំណុច​មុខ​ភូមិ​សេរី​សុខា ឃុំ​ដំណាក់​ឣំ​ពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​ផ្លូវជាតិ​លេខ​៥១​ចន្លោះ​គីឡូ​មែត្រ​លេខ​០៤-០៥។

      ប៉ូលិស​និយាយថា  ដំបូង​មាន​រថយន្ត ១​គ្រឿង ម៉ាក​FUSO​ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ ប៉ៃលិន 3A-0066​បើកបរ​ដោយ​ឈ្មោះ​ ​ង៉ែត បុ​នធឿន ភេទ​ប្រុស អាយុ​៣០ឆ្នាំ​(​ឃាត់ខ្លួន​)​នៅ​ភូមិ​ច្រាប ឃុំ​ដើម​ដូង ស្រុក​ឣ​ង្គ​រ​ជ័យ ខេត្តកំពត ដែល​បើក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង។​

      លុះដល់ ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ ០១​គ្រឿង ម៉ាក FZ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​​ភ្នំពេញ 1CF-0126 បើកបរ​ដោយ​ឈ្មោៈ​ក្រូច ធារ៉ា ភេទ​ប្រុស ឣា​យុ ២៤​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​ទង​ឃុំ​សំ​រោងទង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឌុប​ឈ្មោះ​ឡុ​ញ ភេទ​ប្រុស ឣា​យុ​២៥ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បើក​ពី​ទិស​ទិស ខាងត្បូង ទៅ​ទិស​ជើង ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា។​

      គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​បុរស​០២​នាក់រងរបួស​ធ្ងន់ ខូចខាត​រថយន្ត​១​គ្រឿង និងម៉ូតូ​១​គ្រឿងធ្ងន់ធ្ងរ។ ​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​


 

អ្នកនឹងចូលចិត្ត

មតិយោបល់