adverise with khmeread B72a453b 529e 48e9 a610 71eef2381ccf

រកឃើញ​សព​កុមារី​អាយុ​៩​ឆ្នាំ​ត្រូវ​ជនពាល​រំលោភ​ហើយ​សម្លាប់​

     កណ្តាល ៖ សាកសព​ក្មេងស្រី​អាយុ​៩​ឆ្នាំ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​ថ្ងៃទី​០៤ ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១​ និង​១០​នាទី​រសៀល​នៅ​ចំណុច​មាត់​ប្រឡាយ​អូរ​កន្លែងក្រាយ ខាង​លិច​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​ប្រហែល៣០០​ម៉ែត្រ ចន្លោះ​គីឡូម៉ែត្រ លេខ​២២-២៣ ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល ខេត្តកណ្ដាល គឺ​ជនពាល​ចាប់រំលោភ​ហើយ​សម្លាប់។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ម៉ី ស្រី​ម៉ៅ ភេទស្រី អាយុ​៩​ឆ្នាំ សព្វថ្ងៃ​ស្នាក់នៅ​ឡឥ​ដ្ឋ​បា​យ័ន្ត ភូមិ​ក្រោម​ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

     ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​២២ ខែ​មេសា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង៥​ និង​៣០ នាទី​ល្ងាច​នៅ​ឡឥដ្ឋ​បាយ័ន​មាន​ករណី បាត់​ក្មេងស្រី​ឈ្មោះ ម៉ី ស្រី​ម៉ៅ​(​ជនរងគ្រោះ​)​ហើយ​ឪពុក ម្ដាយ​ជនរងគ្រោះ បាន​ពឹងពាក់​អ្នកជិតខាង​នៅ ក្នុង ឡឥដ្ឋ​ឲ្យ​ជួយ​ដើររក តែ​រកមិនឃើញ ក៏បាន​រាយការណ៍​ជូន​ប៉ូលិស​ប៉ុស្តិ៍  ព្រែក​អញ្ចាញ​នៅវេលាម៉ោង​១១​យប់​។​

     បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បានចេញ​ទៅ​ជួយ​រកតែ​រកមិនឃើញ​។ លុះ ដល់​ថ្ងៃទី​ ២៣​ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ធ្វើការ ស្រាវជ្រាវ និង​ជួយ​រក​ជនរងគ្រោះ តែ​រក​មិនឃើញ ហើយក៏​បន្ត​ស្រាវជ្រាវ​រក រហូតដល់ ថ្ងៃទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១​ និ​ប​៣០នាទី រសៀល​អ្នក​ដើររក​ឃ្មុំ​បាន​ប្រទះឃើញ សាកសព​ខាងលើ ហើយ​បាន​ទៅប្រាប់​ឈ្មោះ​ យ៉ុ​ន ចំ​រ៉ុង ហៅ​ឡុង។​

     ពេលនោះ​ឈ្មោះ​ យ៉ុ​ន ចំ​រ៉ុង​ហៅ​ឡុង និង​អ្នករក​ឃ្មុំ បាននាំគ្នា​ចូលទៅ​មើល​នៅ​កន្លែងកើតហេតុ ឃើញ​មាន​សាកសព​មនុស្ស  រួច​បានមក រាយការណ៍​ជូន លោក​អធិការ​ប៉ូលិស​ស្រុក​មុខកំពូល​។​

     ភ្លាមនោះ​លោក​អធិការ​ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​ប៉ុស្តិ៍​និង​ស្រុក​ចុះទៅ​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ហ៊ុំ​ព​ទ្ធ័ ការពារ​កន្លែងកើតហេតុ រង់ចាំ​កម្លាំង​ជំនាញ​ខេត្ត ចុះមក​ពិនិត្យសាកសព​។​

     ក្នុងពេល​នោះដែរ សមត្ថកិច្ច​បាន​អញ្ជើញ​ឪពុកម្ដាយក្មេង​ដែល បាត់​មក​មើល​ទើប​ដឹង​ច្បាស់​ថា ជន​រង គ្រោះ​ឈ្មោះ ម៉ី ស្រី​ម៉ៅ ជា កូន​របស់គាត់ ដែល បាន​បាត់​នោះ​ប្រាកដ​មែន។​

     តាម​ការពិនិត្យ​កន្លែងកើតហេតុ ដោយមាន​ការដឹកនាំ​ផ្ទាល់​ពី​នាយការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ​ខេត្ត​និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន ពិនិត្យឃើញថា​ ៖ សាកសព​ពុំមាន​ស្លាកស្នាម​អ្វី កត់សម្គាល់​ដោយ​សាកសព​មាន​សភាព​ទ្រោម​ទៅវិញ ធ្វើ​ឲ្យ​គ្រោងឆ្អឹង​សាកសព មាន​ភាព​សណ្ដក​ទាំងអស់​នៅលើ​ដងខ្លួន និង​មាន​ធុំក្លិន។​

     អាវយឺត​ដែល​សាកសព​ពាក់ នៅ​ផ្នែក​ខាង​ខ្នង រមូរ​​ មូលរុំកំទេច​ដីស្មៅស្លឹកឈើ​មួយចំនួន -​ខោខ្លី​ដែល​សាក សព​ស្លៀក ត្រូវ​ជនសង្ស័យ​ស្រាត​ចេញពី​ខ្លួន ទុក​នៅក្រោម​ភ្លៅ​សាកសព​ខាងស្ដាំ​។ សាកសព​ត្រូវបាន​ជនសង្ស័យ យកមក​លាក់ទុក​នៅ ក្នុង​គម្ពោត ព្រៃ​កន្លែងកើតហេតុ​បន្ទាប់​។​

     ក្រោយ​ការ​តាម​ការពិនិត្យ​លើ​សាកសព និង​ទីកន្លែង​កើតហេតុ សមត្ថកិច្ច​សន្និដ្ឋានបាន​ថា​៖ ករណី​ខាងលើ​ជា ករណី រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ហើយ​សម្លាប់​ជនរងគ្រោះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់