adverise with khmeread 13184655 1149367988446820 1283806674 o

លោកអ្នក​ដែលមាន​សរសៃ​រត់​កាត់​ពីលើ​ភ្នែកគោ​ត្រង់ "​ក​" ដៃ​អនាគត​មុខតែ​ក្លាយជា​អ្នកមាន​!

    ​ប្រសិនបើ​លោកអ្នក​ឆែក​មើល​កដៃ ហើយ​ឃើញ​សរសៃ​មួយ​រត់​កាត់​ចំ​ពីលើ​ភ្នែកគោ (​មិន​ថា​ឆ្វេង​ឬ​ស្តាំ​ឡើយ​)​លោកអ្នក​ច្បាស់​ជា​មនុស្ស​មានសំណាង​ជាងគេ​ខាង​លុយកាក់​។ 

​    ​តាម​ក្បួន​ចិន​សែ រាល់​មនុស្ស​ដែលមាន​សរសៃ​រត់​កាត់​ត្រង់​ភ្នែកគោ​ត្រង់​កដៃ​គឺជា​មនុស្ស​ដែល​មុខតែ​នឹង​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​អនាគត​។ បើទោះបីជា​បច្ចុប្បន្នភាព​មាន​ជី​វិភាព​មធ្យម ប៉ុន្តែ​ពួកគេ​មិនមាន​បញ្ហា​រឿង​បំណុល រស់នៅ​មួយ​ស្រណុក មិនចេះ​ខ្វះមុខខ្វះក្រោយ ហើយ​ប្រសិនបើ​ពួកគេ​មាន​ឆន្ទៈ​ប្រឹងប្រែង​ក្លាយជា​អ្នកមាន ពួកគេ​នឹង​ឆាប់​មាន​ជាង​នរណាៗ​ទាំងអស់​។ 

​    ​មិន​ថា​ជា​អ្នករកស៊ី អ្នក​បំពេញ​ការងាររាជកា​រ អ្នកធ្វើការ​តូច ឬ​ធំ​នោះទេ បុគ្គល​ដែលមាន​សរសៃ​រត់​កាត់​តំបន់​នេះ​អនាគត​ខាងមុខ​នឹងមាន​ជីវភាព​ល្អ ធូរធារ បើ​មិន​ដោយសារ​ការប្រឹងប្រែង​ដោយ​ខ្លួនឯង ក៏បាន​តាមរយៈ​បងប្អូន សាច់ញាតិ ស្វាមីភរិយា ឬក៏​បុគ្គល​ណា​ម្នាក់​ផ្សេងទៀត​ដែរ​។ 

​    ​លោកអ្នក​ដែលមាន​ស្តុកស្តម្ភ​ស្រាប់ អាច​កំពុង​តែមាន​សរសៃ​នេះ​រត់​កាត់​ក៏​ថា​បានដែរ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់