adverise with khmeread 0

កំពូល​អាហារ​ទាំង ១០ មុខ​នេះ​ជួយ​ជំរុញ​ឱ្យ​មាតា​ទាំងឡាយ​មាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​ទារក​

​    ​ការ​បំបៅកូន​ដោយ​ទឹកដោះ​គឺជា​កាដូ​ល្អ​បំផុត​ដែល​មាតា​ទាំងឡាយ​បានផ្តល់​ឱ្យ​កូន​ទើប​កើត​របស់ខ្លួន​។ ទឹកដោះ​ម្តាយ​សម្បូរ​ជីវជាតិ​ចិញ្ចឹម​កម្រិត​ខ្ពស់​ដែល​ល្អ​សម្រាប់​ទារក ព្រោះ​វា​មាន​ជាតិ​ខ្លាញ់ ស្ករ ទឹក និង​ប្រូតេអ៊ីន​ដែលមាន​តុល្យភាព​។ រាល់​ជីវជាតិ​ទាំងអស់​របស់​ទឹកដោះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​រាងកាយ​និង​បញ្ញា​របស់​ទារក​។ 

​    ​ការ​បំបៅ​ទឹកដោះ​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​របស់​ទារក​ក្នុង​ការកើត​ជំងឺហឺត អា​ឡែ​ស៊ី ជំងឺ​ផ្លូវដង្ហើម និង​បញ្ហា​ជំងឺ​ក្នុង​ត្រចៀក​ផងដែរ​។ ហើយ​វា​ថែមទាំង​ជួយ​បង្កើត​ទំនាក់ទំនង​ស្អិតល្មួត​រវាង​ម្តាយ​និង​កូន​ទៀតផង​។ 

​     ការ​បំបៅ​ដោះ​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​សុដន់ ជំងឺ​បេះដូង និង​ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ​ចំពោះ​មាតា​ទាំងឡាយ​ផងដែរ​។ ទោះយ៉ាងណា ទឹកដោះ​ម្តាយ​មាន​បរិមាណ​កំណត់​សម្រាប់​ថ្ងៃ​នីមួយៗ ប្រសិនបើ​ម្តាយ​បំបៅ​ដោះ​កូន​ញឹកញាប់​ពេក​។ ទឹកដោះ​នឹងមិន​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ទារក​នោះទេ ប្រសិនបើ​ម្តាយ​ពុំបាន​យកចិត្តទុកដាក់​ក្នុងការ​ជ្រើសរើស​របប​អាហារ​ណា​ដែល​ជួយ​បង្កើន​បរិមាណ​ទឹកដោះ​នោះ​។ 

​    ​ខាងក្រោម​នេះ​គឺជា​កំពូល​អាហារ​ទាំង ១០ ដែល​ជួយ​ជំរុញ​ការផលិត​ទឹកដោះ​សម្រាប់​មាតា​ទាំងឡាយ​៖
​    ​១. ស៊ុត​

​    ​២. គ្រាប់​អាល់​ម៉ុង (Almond)

​    ​៣. ត្រី​សាល់​ម៉ុង (Salmon)

​    ​៤. ក្រូច​

​    ​៥. ការ៉ុត​

​    ​៦. អង្ករសម្រូប​

​    ​៧. ស្រូវ​សាឡី​

​    ​៨. ប្រេងដូង​

​    ​៩. ស្ពៃ​ស្ពី​ណា​ច់ (Spinach)

​    ​១០. សណ្តែកសៀង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់